នគរបាលបានបញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តរតនគិរីករណីប្រើប្រាស់អាវុធខុសច្បាប់

ចែករំលែក៖

ខេត្តរតនគិរី÷ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុងឃាត់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់អាវុធដោយខុសច្បាប់(កាំបិតផ្គាក់,ដាវកែច្នៃនិងកាំបិតប័ុងតោ)ធ្វើសកម្មភាពដេញកាប់គ្នាដោយអនាធិបតេយ្យនៅកណ្ដាលទីក្រុងបានលុងនៅ ពេលយប់។ យុវជនទាំងពីរនាក់នៅថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងអធិការក្រុងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តរតនគិរីដើម្បីចាត់ការ។

ជនសង្ស័យទាំង២នាក់នោះរួមមានទី១-ឈ្មោះ​​ ហា យួងលិក (ហៅលិក)ភេទ​ប្រុស​ អាយុ​១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅសព្វថ្ងៃភូមិ​២ ឃុំល្អក់​ ស្រុកអូរជុំ ខេត្តរតនគិរីនិង២-ឈ្មោះ​ មុង ចិត្រ្តា (ហៅអាខ្នេ) ភេទប្រុស អអាយ១៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិអូរជុំ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។

សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី​២៧​ ខែ​វិច្ឆិកា​ ឆ្នាំ ២០២៣​ វេលា​ម៉ោង​២និង​០០នាទី​រំលងអធ្រាត្រ កម្លាំង​អន្តរាគមន៍​ពិសេស​ នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​រតនគីរី​ បានដើរល្បាត​ក្នុង​ភូមិសាស្ត្រ​ ក្រុង​បានលុង​ លុះមកដល់​ត្រង់ចំណុច​រង្វង់​មូលខេត្ត ស្ថិតនៅភូមិ-សង្កាត់ខាងលើក៏បាន​ប្រទះឃើញ​ជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូមកពីបឹងកន្សែងដោយ​មានកាន់កាំបិតផ្កាក់ និងដាវកែច្នៃ​ជាប់​នឹងខ្លួនបម្រុង​ធ្វើ​សកម្មភាព​បង្កការ​អុកឡុកតែត្រូវបានកម្លាំងអធិការក្រុងបានលុងឃាត់ខ្លួនដើម្បីយកទៅសាកសួរ។

...

ផ្អែកតាមចម្លើយរបស់ជនសង្ស័យទាំង២នាក់​ខាងលើបាន​សារភាពថា​ មាន​ភាគី​ម្ខាងទៀត​ជិះ​ម៉ូតូ​៣គ្រឿង​ ម៉ាក​ហុងដា​ឌ្រីម​២គ្រឿង​ និង​ហុងដា​ វេវ ឆ្លាម​១​គ្រឿង​ មាន​គ្នា​ប្រហែល​ចំនួន​ ៩នាក់​ បាន​ធ្វើ​សកម្មភាព​ដេញកាប់ពួកខ្លួន ទើប​ពួកខ្លួន​បានសម្រេចធ្វើសកម្មភាពជិះ​ម៉ូតូ​ស្វែង​រក​ក្រុម​បក្ខពួក​ដែល​ដេញកាប់ពួកខ្លួន​នោះវិញ​ទើបត្រូវបានប៉ូលិសចាប់ខ្លួន​៕ដោយ៖សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print