លោក កែវ រ៉េមី អះអាងថា ស្ថានភាពសិទ្ធិមនុស្សនៅក្នុងពន្ធនាគារ មានលក្ខណៈល្អប្រសើរ និងផ្តោតសំខាន់លើការសួរសុខទុក្ខជនជាប់ឃុំជាស្ត្រី ស្ត្រីមានផ្ទៃពោះ និងមានកូនតាមម្តាយ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣  លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងពន្ធនាគារថា មានលក្ខណៈល្អប្រសើរ ដោយជនជាប់ឃុំ ទទួលបានរបបអាហារតាមការការកំណត់របស់ច្បាប់ស្តីពី ពន្ធនាគារ។

សូមបញ្ជាក់ថា : ការអះអាងដូចនេះ ក្នុងពេលដឹកនាំគណៈប្រតិភូនៃគណៈកម្មាធិកាសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) ជួបពិភាក្សាការងារជាមួយអគ្គនាយកដ្ឋានពន្ធនាគារ នៅមណ្ឌលអប់រំកែប្រែទី២ (ម២) ស្តីពីកិច្ចសហប្រតិបត្តិការ និងការពិនិត្យមើលស្ថានភាព សិទ្ធិមនុស្សនៅក្នុងពន្ធនាគារ នាថ្ងៃនេះ។

លោក កែវ រ៉េមី បានលើកឡើងថា : ដំណើរជួបពិភាក្សាការងារ មកកាន់មណ្ឌលអប់រំកែប្រែទី២ (ម២) នាថ្ងៃនេះ ដើម្បីពិនិត្យ ស្ថានភាពជាក់ស្តែង និងផ្តោតសំខាន់លើការសួរសុខទុក្ខជនជាប់ឃុំជាស្ត្រី ស្ត្រីមានផ្ទៃពោះ និងមានកូនតាមម្តាយ។ តាមរយៈកិច្ចជំនួបនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអគ្គនាយកដ្ឋានពន្ធនាគារ នឹងបន្តរួមគ្នាដោះស្រាយបញ្ហា និងធ្វើឱ្យកាន់តែប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្ស នៅក្នុងពន្ធនាគារ។

សូមជម្រាបថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ប្រអប់បណ្ដឹងនៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែផងដែរ ដើម្បីជាការឆ្លុះបញ្ចាំងនូវឆន្ទៈដ៏មោះមុត តម្លាភាព និងភាពសុចរិត របស់អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្នុងការគ្រប់គ្រងពន្ធនាគារ។

ក្នុងដំំណើរចុះពិនិត្យស្ថានភាពទូទៅជាក់ស្តែងនៅពន្ធនាគារនេះ លោក កែវ រ៉េមី បានធ្វើការវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅក្នុងពន្ធនាគារ មានលក្ខណៈល្អប្រសើរ ដោយជនជាប់ឃុំ ទទួលបានរបបអាហារតាមការ កំណត់របស់ច្បាប់ ស្តីពីពន្ធនាគារ ទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ក្នុងពេលជាប់ឃុំ មានម៉ោងសម្រាប់ហាត់ប្រាណ ទទួលបាននូវការថែទាំជំងឺ មានបណ្ណាល័យសម្រាប់អានសៀវភៅ និងមានកន្លែងសម្រាប់ធ្វើពិធីសាសនាផ្សេងៗ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក៏បានអរគុណដល់អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទូទាំងរាជធានី-ខេត្ត ដែលតែងតែផ្តល់កិច្ចសហការ យ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានាពេលកន្លងមក ដើម្បីការពារសិទ្ធិសេរីភាពរបស់ជនជាប់ឃុំ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print