សត្វស្លាបព្រៃចំនួន៤ត្រូវបានលែងចូលទីជម្រកធម្មជាតិនៅក្នុងតំបន់ទេសភាពភាគខាងជើងនៃប្រទេសកម្ពុជា

ចែករំលែក៖

ខេត្តព្រះវិហារ÷ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមកិច្ចសហការ រវាងមន្ទីរបរិស្ថានខេត្តព្រះវិហារ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និង មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (Angkor Centre for Conservation of Biodiversity ACCB) យើងបានព្រលែងសត្វស្លាបព្រៃសំខាន់ៗចំនួន៤ ដែលរួមមានសត្វក្ងោក និងសត្វត្រុំ​ ទៅក្នុងទីជម្រកធម្មជាតិក្នុងតំបន់ទេសភាពភាគខាងជើង ក្នុងខេត្តព្រះវិហារ។

ក្នុងចំណោមសត្វស្លាបទាំង៤នេះ មានសត្វក្ងោកជិតពេញវ័យចំនួន៣ ដែលជាប្រភេទសត្វជិតផុតពូជនៅ ក្នុងសកលលោកដែលមានដើមកំណើតនៅតំបន់អាស៊ីអាគ្នេយ៍។ សត្វក្ងោកទាំងនេះបានញាស់និងលូតលាស់ដោយការថែរក្សាពីមេបារបស់វានៅក្នុងមជ្ឈមណ្ឌល ACCB រហូតដល់ពេលដែលពួកវាអាចត្រៀមខ្លួនដើម្បីរស់នៅក្នុងទីជម្រកធម្មជាតិជាមួយសត្វព្រៃផ្សេងទៀត។ ការព្រលែងសត្វស្លាបទាំងនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការស្ដារចំនួនប្រជាសាស្រ្តសត្វព្រៃ និងដើម្បីសុវត្ថិភាពនៃប្រភេទសត្វដ៏អស្ចារ្យនេះ។

...

ចំណែកឯសត្វត្រុំវិញ គឺជាប្រភេទសត្វកំពុងទទួលរងការគំរាមកំហែងតាមរយៈការបាត់បង់ទីជម្រក និងការបរបាញ់។ សត្វនេះត្រូវបានសង្រ្គោះដោយមន្ទីរបរិស្ថានខេត្តព្រះវិហារ អង្គការ WCS និង មជ្ឈមណ្ឌល ACCB កាលពីខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីបានប្រទះឃើញថា មានរបួស និងមិនអាចហោះហើរបាន។ បន្ទាប់ពីបានទទួលការថែទាំ និងស្ដារនីតិសប្បទា ឥលូវនេះសត្វត្រុំ អាចហើរចូលក្នុងទីជម្រកធម្មជាតិបានយ៉ាងរឹងមាំនិងដោយភាពជឿជាក់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print