សារព័ត៌មាន រ៉យទ័រ បានផ្សាយថា កូរ៉េខាងត្បូងនិងអាមេរិកបានសម្រេចដាក់ពង្រាយប្រព័ន្ធមីស៊ីល THAAD នៅកូរ៉េខាងត្បូងដើម្បីទប់ទល់និងការគម្រាមកំហែងពីកូរ៉េខាងជើង បើទោះបីរងការប្រឆាំងពីកូរ៉េខាងជើងក៏ដោយ។
តាមការប្រកាសរួមរបស់ក្រសួងការពារជាតិអាមេរិកនិងកូរ៉េខាងត្បូងបានឲ្យដឹងថា កាំជ្រួចមីស៊ីល THAAD ដែលបានដាក់នៅក្នុងប្រទេសកូរ៉ែខាងត្បូងគឺសំដៅទៅលើកូរ៉េខាងជើងតែមួយគត់ មិនសំដៅទៅភាគីទី៣នោះឡើយ។
នៅក្នុងសេចក្តីប្រកាសបានបញ្ចាក់ថា អាមេរិកនិងកូរ៉េខាងជើងបានសម្រេចដាក់ពង្រាយសម្រាប់ទាហ៊ានអាមេរិកនៅកូរ៉េខាងត្បូង ។ នេះជាវិធីសាស្ត្រសម្រាប់ការពារសន្តិសុខនៅកូរ៉េខាងត្បូង ក៏ដូចជាការពារទាហ៊ានអាមេរិកដែលឈរជើងនៅកូរ៉េខាងត្បូងរួចផុតពីការគម្រាមកំហែងរបស់អាមេរិក។ នៅពេលនេះទាហ៊ានអាមេរិកឈរជើងនៅកូរ៉េខាងត្បូងប្រាមាណជាង ២៨ពាន់នាក់។
រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានថ្កោលទោសយ៉ាងខ្លាំងទៅនិងសកម្មភាពរបស់អាមេរិក និងកូរ៉េខាងត្បូង ដោយចាត់ទុកថា កាំជ្រួចមីស៊ីលខាងលើអាចវាយប្រហារទៅលើគោលដៅនៅកូរ៉េខាងជើង។
ការសម្រេចខាងលើរបស់អាមេរិកកើតឡើងក្រោយរយៈពេលពីរថ្ងៃដែលអាមេរិកបានសម្រេចដាក់ទណ្ឌកម្មទៅលើបុគ្គលមេដឹកនាំ គីម ជុងអ៊ុន ដោយចោទប្រកាន់ថា បានបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់។
ការរំលោភបំពានសិទ្ធនោះបានធ្វើឲ្យពលរដ្ឋកូរ៉េខាងជើងរត់ទៅកាន់កូរ៉េខាងត្បូងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ តាមតួលេខរបស់កូរ៉េខាងត្បូងបានឲ្យឃើញថា ពលរដ្ឋកូរ៉េខាងជើងចាកចេញពីប្រទេសទៅកាន់កូរ៉េខាងត្បូង កើនឡើងរហូតដល់ទៅ ២២ភាគរយក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០១៦ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន ។
តាមតួលេខរបស់ក្រសួងឯកភាពជាតិកូរ៉េខាងត្បូងបញ្ជាក់ថា ពលរដ្ឋកូរ៉េខាងជើងបានឆ្លងព្រំដែនទៅកាន់កូរ៉េខាងត្បូងមានរហូតដល់ ៧៤៩នាក់ក្នុងរយៈ៦ខែ ខ្ពស់ជាងឆ្នាំមុនដែលមានតែ ៦១៤នាក់ប៉ុណ្ណោះ ។ បើគិតសរុបពីមុនមក គឺត្រឹមខែមិថុនា ឆ្នាំ២០១៦ មានពលរដ្ឋកូរ៉េខាងជើងរហូតដល់ទៅ ២៩.៥៤៣នាក់បានរត់ទៅកាន់កូរ៉េខាងត្បូង ។
នៅក្នុងឆ្នាំ២០១៥ ពលរដ្ឋកូរ៉េខាងជើង ១.២៧៦នាក់បានរត់ទៅកាន់កូរ៉េខាងត្បូង និង ១.៤០០នាក់នៅក្នុងឆ្នាំ២០១៤ ។ ការទៅកាន់កូរ៉េខាងត្បូងគឺធ្វើដំណើរតាមព្រំដែនប្រទេសចិនមានភាពងាយស្រួលដោយកូរ៉េខាងជើងមានទំនាក់ទំនងសេដ្ឋកិច្ចតាមព្រំដែន ៕
ប្រែសម្រួល៖ សាធី