ព្រឹកស្អែកនេះ! សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តីលើរបៀបវារៈសំខាន់ៗចំនួន៣

ចែករំលែក៖

ភ្នំពេញ៖​ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា​ នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ស្អែកនេះ នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈសំខាន់ៗចំនួន ៤។

គួរជម្រាបជូនថា​ របៀបវារៈសំខាន់ៗទាំងនោះរួមមាន​ ដូចខាងក្រោម​៖

ទី១៖ របាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ។ 

ទី២៖ របាយការណ៍ស្តីពីវឌ្ឍនភាពនៃការរៀបចំនិងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល។

ទី៣៖ សេចក្តីព្រាងគោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញាឆ្នាំ២០២៤-២០២៨។

ទី៤៖ បញ្ហាផ្សេងៗ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print