ក្លិប Everton នឹងដាក់បណ្តឹងឧទ្ធរណ៍ជាផ្លូវការទៅកាន់គណៈកម្មការឯករាជ្យដែលបានផ្តល់ឱ្យពួកគេនូវការកាត់ចេញពី Premier League ចំនួន១០ពិន្ទុដែលមិនធ្លាប់មានពីមុនមកត្រឹមថ្ងៃផុតកំណត់នៃថ្ងៃសុក្រនេះ។
ក្លិបមួយនេះបានទទួលទណ្ឌកម្មកីឡាដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ Premier League បន្ទាប់ពីត្រូវបានរកឃើញថាបានបំពានច្បាប់ហិរញ្ញវត្ថុ។ ក្លិប បាន ទទួល ស្គាល់ ការ បំពាន នេះ ប៉ុន្តែ បាន និយាយ ថា ពួក គេភ្ញាក់ផ្អើល និង ខក ចិត្តចំពោះ ភាព ធ្ងន់ធ្ងរ នៃ ការពិន័យ។
បណ្តឹង ឧទ្ធរណ៍ នឹង ត្រូវ បាន ស្តាប់ និង បញ្ចប់ មុន ដំណាច់ រដូវ កាល នេះ។ ក្លិបមិនត្រូវបានគេប្រាប់ពីរបៀបដែលតួលេខនៃ១០ពិន្ទុត្រូវបានសម្រេចដោយគណៈកម្មការឯករាជ្យដែលបានសម្រេចចិត្តដាក់ទណ្ឌកម្មនោះទេ ហើយមានអារម្មណ៍ថាការពិន័យកីឡាសម្រាប់ការរំលោភលើគណនេយ្យគឺអយុត្តិធម៌។
បណ្តឹងឧទ្ធរណ៍នឹងធ្វើឡើងនៅចំពោះមុខក្រុមប្រឹក្សាតុលាការដែលនឹងពិនិត្យមើលសេចក្តីសម្រេចរបស់គណៈកម្មាការវាយតម្លៃដំណើរការ ហើយប្រសិនបើតាមការយល់ឃើញរបស់ពួកគេ ការពិន័យដែលបានចេញគឺយុត្តិធម៌ឬអត់។
សូមបញ្ជាក់ថា ការកាត់១០ពិន្ទុនេះបានទម្លាក់ក្រុម Everton ពីលេខ១៤ក្នុងតារាង Premier League មកលេខ១៩ក្នុងតំបន់កាត់ចោល ហើយឥឡូវនេះចាញ់៥ពិន្ទុពីក្រុមឈរនៅតំបន់សុវត្ថិភាព ៕ (រូបភាព ៖ BBC Sport)