សម្ដេចធិបតីហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ និងកោតសរសើរដល់ក្រុមការងាររៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ទាំងអស់ រួមមានកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ

ចែករំលែក៖

ភ្នំពេញ ៖ មុននឹងចាប់ផ្ដើមបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ឆ្លៀតយកឱកាសនេះ ធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរដល់ក្រុមការងាររៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ទាំងអស់ រួមមានកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា «ស.ស.យ.ក» ដ៏ដូចជាក្រុមហ៊ុនឯកជនដែលបានចូលរួមរៀបចំកម្មវិធីនេះប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរ។

សូមបញ្ជាក់ថា៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដីនាព្រឹកថ្ងៃទី១ ខែធ្នូនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាបានអរគុណដល់កម្លាំងសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋមកលេងកម្សាន្ត ដោយស្មារតីសាមគ្គីគ្នាបង្កលក្ខណៈសប្បាយរីករាយដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនក្រុមកីឡាករ នាព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។
មានភ្ញៀវជាតិ អន្តរជាតិមកចូលរួមមើលកម្សាន្ត សប្បាយរីករាយគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញនិងតាមបណ្តាខេត្តនានា៕
ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print