សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ចាក់ពី សេចក្តីព្រាងគោលនយោបាយជាតិ ស្តីពី កម្មសិទ្ធិបញ្ញា ឆ្នាំ២០២៤-២០២៨ ស្នើទីស្ដីការគណៈរដ្ឋមន្ត្រី ផ្តល់ការសម្របសម្រួលដើម្បីឱ្យ គោលនយោបាយនេះទទួលបានជោគជ័យ

ចែករំលែក៖

ភ្នំពេញ : សម្តេចធិបតី ហ៊ុន ម៉ាណេត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ អំពី សេចក្តីព្រាងគោលនយោបាយជាតិ ស្តីពី កម្មសិទ្ធិបញ្ញា ឆ្នាំ២០២៤-២០២៨ មានចក្ខុវិស័យអភិវឌ្ឍប្រព័ន្ធ កម្មសិទ្ធិបញ្ញា នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្លាយជាកម្លាំងចលករក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម វប្បធម៌ ទេសចរណ៍ និងកសិកម្ម ឆ្លើយតបនឹងបរិបទសេដ្ឋកិច្ច និងសង្គមឌីជីថល និងបដិវត្តឧស្សាហកម្មជំនាន់ទី៤ និងចូលរួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០៥០។ សេចក្តីព្រាងគោល នយោបាយនេះត្រូវបានតាក់តែងឡើងដោយឆ្លងកាត់កិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រង

៊កម្មសិទ្ធិបញ្ញាចំនួន ៨លើក និងកិច្ចប្រជុំពិគ្រោះយោបល់ចំនួន ១លើក ដោយមានការចូលរួមពីតំណាងសមាគម

សហគ្រាសធុនតូច និងមធ្យម សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា សមាគមសហគ្រិនស្ត្រីកម្ពុជា សភាពាណិជ្ជកម្ម និង

សាកលវិទ្យាល័យ វិទ្យាសាស្រ្តស្រាវជ្រាវ។ សេចក្តីព្រាងគោលនយោបាយនេះ មានគោលដៅសំខាន់ ៣ រួមមាន៖

ទី១-រៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលទាក់ទងនឹងកម្មសិទ្ធិបញ្ញាឱ្យស្របតាមបទដ្ឋានអន្តរជាតិ និងពង្រឹង ការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា ដើម្បីឆ្លើយតបទៅនឹងតម្រូវការសេដ្ឋកិច្ច-សង្គម និងការអភិវឌ្ឍ។

ទី២-ពង្រឹងនិង លើកកម្ពស់សមត្ថភាពមន្ត្រីនិងអង្គភាពក្នុងការអនុវត្តប្រព័ន្ធកម្មសិទ្ធិបញ្ញាដើម្បីគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

និងទី៣-ផ្សព្វផ្សាយ និងលើកកម្ពស់ចំណេះដឹងសាធារណៈ អំពីការប្រើប្រាស់កម្មសិទ្ធិបញ្ញា ក្នុងការអភិវឌ្ឍសហ គ្រាសធុនតូច និងមធ្យម ដើម្បីជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ គោលនយោបាយ នេះ មានគោលបំណងលើកកម្ពស់កិច្ចការពារកម្មសិទ្ធិបញ្ញា កេរ្តិ៍ឈ្មោះម៉ាក និងផលិតផលរបស់ព្រះរាជាណាចក្រ កម្ពុជា ការបង្កើតស្នាដៃ សិទ្ធិអ្នកនិពន្ធ តក្កកម្ម ធនធានពន្ធុ ចំណេះដឹងជាប្រពៃណីនិងវិញ្ញត្តិវប្បធម៌ និងជំរុញការ ប្រើប្រាស់កម្មសិទ្ធិបញ្ញា ដើម្បីលើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងការបង្កើតផលិតផលបច្ចេកវិទ្យា និង គំនិតច្នៃប្រតិដ្ឋ និងការបង្កើតថ្មី ព្រមទាំងឧស្សាហកម្មវប្បធម៌។

នៅក្នុងដំណើរការពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងគោលនយោបាយជាតិ ស្តីពី កម្មសិទ្ធិបញ្ញា ឆ្នាំ២០២៤-២០២៨ សម្តេចធិបតី បានបញ្ជាក់ថា គោលនយោបាយជាតិនេះ ក៏ស្ថិតក្នុងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលដែរ។ ដូច្នេះ សម្តេចធិបតី បានស្នើទីស្ដីការគណៈរដ្ឋមន្ត្រី ផ្តល់ការសម្របសម្រួលដើម្បីឱ្យ គោលនយោបាយនេះទទួលបានជោគជ័យ។

ចំពោះបញ្ហាផ្សេងៗ សម្តេចធិបតី បានថ្លែងកោតសរសើរចំពោះគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងភាគី ពាក់ព័ន្ធទាំងអស់ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ដែលបានសហការគ្នាយ៉ាងល្អ ក្នុងការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកឱ្យដំណើរការប្រកបដោយ ជោគជ័យ ដោយមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេសចូលរួមកម្សាន្តសប្បាយយ៉ាងច្រើនកុះករ ឆ្លុះ បញ្ចាំងពីតថភាពជាក់ស្តែង នៃសុខសន្តិភាពនៅកម្ពុជា ដែលជាជោគជ័យថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល។

សម្តេចធិបតី ក៏បានថ្លែងអបអរសាទរ និងអរគុណដល់កម្លាំងមានសមត្ថកិច្ច ដែលរៀបចំសណ្តាប់ធ្នាប់ បានល្អ និងថ្លែងអំណរគុណប្រជាពលរដ្ឋដែលបានចូលរួមយ៉ាងច្រើនកុះករ ប្រកបដោយក្ដីរីករាយ។ សម្តេចធិបតី បានប្រកាសសមាសភាពថ្នាក់ដឹកនាំ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ទូទាំង ប្រទេស ដោយបានណែនាំប្រធានក្រុមការងារថ្នាក់រាជធានី ខេត្ត ចាត់តាំងបង្កើតក្រុមការងារថ្នាក់ក្រុង ស្រុក ខណ្ឌ ឱ្យបានរួចរាល់មុនដំណាច់ឆ្នាំ២០២៣ ដើម្បីចាប់ផ្ដើមការចុះស្វែងយល់ និងទទួលសំណើ សំណូមពររបស់ប្រជាពលរដ្ឋ ហើយខិតខំដោះស្រាយឱ្យបានសមស្រប និងទាន់ពេលវេលា។ ទន្ទឹម គ្នានេះដែរ ក្រុមការងារ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីធានាថា គោលនយោបាយអាទិភាព ទាំងឡាយ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ត្រូវបានអនុវត្តដោយជោគជ័យ ដើម្បីបម្រើផលប្រយោជន៍ ប្រជាពលរដ្ឋ យ៉ាងពិតប្រាកដ៕

ដោយ : សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print