លោកអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់ជូនអាហារូបករណ៍ ចំនួន ១៥កន្លែង នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី ផ្តល់ជូនអាហារូបករណ៍ ចំនួន ១៥កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។

បើតាមសេចក្តីជូនដំណឹងរបស់ក្រុមការងារអាហារូបករណ៍ ស សុខា បានឲ្យដឹងថា អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ទាំង ១៥កន្លែង រួមមាន ៖ អាហារូបករណ៍ ១០០% ចំនួន ៥កន្លែង និងអាហារូបករណ៍ ៥០% ចំនួន ១០កន្លែង។

...

តាមសេចក្តីជូនដំណឹងដដែល បានឲ្យដឹងដែរថា ការស្នើសុំអាហារូបករណ៍ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។ ចំពោះកាលបរិច្ឆេទចូលរៀន សម្រាប់វេនចន្ទ-សុក្រ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងវេនសៅរ៍-អាទិត្យ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤៕ ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print