ក្រោមជំនួយថវិកាបន្ថែមពីរដ្ឋាភិបាលអូស្ត្រាលី យើងនឹងពង្រីកវិសាលភាពតំបន់ការងារជាមួយអង្គការដៃគូក្នុងស្រុក បន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈ នឹងផ្តល់អត្ថប្រយោជន៍ដល់ ប្រជាជនកម្ពុជាជាង ៥លាននាក់នៅត្រឹមឆ្នាំ ២០២៥”

ចែករំលែក៖

ភ្នំពេញ៖​ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជា ធិបតេយ្យនៅថ្នាក់ក្រោមជាតិ( គ.ជ.អ.ប.)នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ បានរៀបចំពិធីសម្ពោធការដាក់ឱ្យអនុវត្តគម្រោងគាំទ្រផែនការអនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២ (២០១៩-២០២៥) នៅសណ្ឋាគា កាំបូឌីយ៉ាណា រាជធានីភ្នំពេញ។

កម្មវិធីនេះមានការចូលរួមដោយ ស្ថានទូតអូស្ត្រាលី ធនាគារពិភពលោក គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជា ធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) និងអង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា (WVI-C) បានប្រកាសបន្ថែមថវិកាបន្តរយៈពេលនៃការអនុវត្តគម្រោងគណនេយ្យភាពសង្គម (ISAF)។ គម្រោងអនុវត្តក្របខណ្ឌគណនេយ្យភាពសង្គម ដំណាក់កាលទី២ ISAF II (២០២៣-២០២៥) មានគោល បំណងជួយប្រជាពលរដ្ឋ ក្នុងការស្វែងយល់អំពីសេវាសាធារណៈ ដែលពួកគេមានសិទ្ធិនឹងទទួលបាន ព្រមទាំងផ្តល់សិទ្ធិអំណាចដល់ពួកគេ ក្នុងការផ្តល់មតិកែលម្អជាប្រចាំលើគុណភាពនៃសេវាសាធារណៈ ។

លោក ងី ច័ន្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា “ការងារគណនេយ្យភាព សង្គម ជាផ្នែកមួយដ៏សំខាន់នៃកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបា លកម្ពុជា ដើម្បីធានាដល់ការលើកកម្ពស់ការប្រាស្រ័យទាក់ទងគ្នារវាងអាជ្ញាធរមូលដ្ឋាន និងប្រជា ពលរដ្ឋ ក្នុងកិច្ចដំណើរការអភិបាលកិច្ច និងការអភិវឌ្ឍមូលដ្ឋាន”។

រដ្ឋលេខាធិការ​រូបនេះ​ បានមានប្រសាសន៍លើកឡើងថា “ដោយសហការជាមួយនឹងអង្គការជាតិ អង្គការអន្តរជាតិ និងដៃគូ អភិវឌ្ឍន៍ យើងប្រាកដជាអាចធ្វើឱ្យប្រសើរឡើង នូវសេវាសាធារណៈនៅមូលដ្ឋាន សម្រាប់កុមារ និង ប្រជាពលរដ្ឋ រាប់លានគ្រួសារនៅទូទាំងប្រទេសកម្ពុជា ដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជ រដ្ឋាភិបាលកម្ពុជា ដំណាក់កាលទី១។

ជាមួយគ្នានេះដែរលោក ចាស្ទីន ភ័យអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា “គម្រោងអនុ វត្តក្របខណ្ឌគណនេយ្យភាពសង្គម ដំណាក់កាលទី២នេះ នឹងបន្តបង្កើនទំនាក់ទំនងរវាងអ្នកផ្តល់សេវា សាធារណៈ និងអ្នកទទួលសេវាសាធារណៈ ដើម្បីធ្វើអោយប្រសើរឡើងនូវការផ្តល់សេវាសាធារណៈ ព្រមទាំងជួយឲ្យប្រជាជនកម្ពុជាទាំងអស់អាចមានលទ្ធភាពទទួលបានសេវាសាធារណៈផងដែរ។ យើងក៏សង្ឃឹមផងដែរ ថាដំណើរការនេះ នឹងជួយបង្កើនភាពជឿជាក់ និងភាពជាដៃគូនៅតាមថ្នាក់មូល ដ្ឋាន”។

ចំណែកលោក ជេនេស ស៊ីម៉ានូអែល ហ្គីនទីញ នាយកប្រចាំប្រទេសរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា “អង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា បានគាំទ្រការ អនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គមតាំងពីឆ្នាំ ២០១៦ មកម៉្លេះ។ យើងបានរួមចំណែកក្នុងការលើក កម្ពស់គុណភាព នៃសេវាសាធារណៈសំខាន់ៗ ដូចជា សេវានៅមណ្ឌលសុខភាព សាលាបឋមសិក្សា និង សេវារដ្ឋបាលនៅឃុំ/សង្កាត់ជាដើម” ។

លោក ជេនេស ស៊ីម៉ានូអែល ហ្គីនទីញ បានបន្ថែមថា “ក្រោមជំនួយថវិកាបន្ថែមពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈធនាគារពិភពលោក យើងនឹងពង្រីកវិសាលភាពតំបន់ការងារគណនេយ្យភាពសង្គមជាមួយអង្គ ការដៃគូក្នុងស្រុក ដោយបន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈ ក្នុងឃុំគោលដៅសរុបចំនួន ១០៤៣ សាលាបឋមសិក្សាចំនួន ៤៦៣៣ និងមណ្ឌលសុខភាពចំនួន ៨២៦ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ ប្រជាជនកម្ពុជាជាង ៥ លាននាក់នៅត្រឹមឆ្នាំ ២០២៥” ។

...

គម្រោងគណនេយ្យភាពសង្គម ដំណាក់កាលទី២ ទទួលបានថវិកាហិរញ្ញប្បទានក្រោមគម្រោង – ភាពជាដៃគូរវាងប្រទេសអូស្ត្រាលី និងធនាគារពិភពលោក ដើម្បីលើកកម្ពស់បរិយាបន្ន និរន្តរភាព និងសមធម៌ នៅកម្ពុជា” ដែលបាន ផ្តល់ហិរញ្ញប្បទានបន្ថែមដល់មូលនិធិបរធនបាលកិច្ចរបស់ធនាគារពិភពលោក ចំនួន ១៥លានដុល្លាអូស្ត្រាលី។ ការពង្រឹង និងរៀបចំរចនាសម្ព័ន្ធ ប្រព័ន្ធ និងដំណើរការ ដែលបង្កើនការចូលរួមរបស់ប្រជាពលរដ្ឋ នឹង ពង្រឹងនូវតម្លាភាព និងកែលម្អគុណភាពសេវាសាធារណៈឱ្យកាន់តែប្រសើរឡើង ដែលស្របតាមអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិ ដំណាក់កាលទី២ ឆ្នាំ២០២១-២០៣០៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print