ខេត្តបាត់ដំបង : ស្ត្រីវ័យចំណាស់ម្នាក់ ខណៈបងគាត់ជួបគ្រោះថ្នាក់ចរាចរដល់ស្លាប់ ប៉ុន្តែ លោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តបាត់ដំបង បាន ផ្តល់យុត្តិធម៌ជូនគ្រួសារគាត់នៅក្នុងរង្វង់ផ្លូវច្បាប់ ។ ដូច្នេះ ប្រហែលអត់ត្រេកអរ រំភើបចិត្តពេក ទើបនៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ បានបង្ហោះលើ facebook ដែលមានឈ្មោះថា ( Long Sambo ) ដឹងគុណចំពោះ លោក កែវ សុជាតិ ថាបានជួយគាត់ក្នុងស្ថានភាពដែលគាត់ជាជនក្រីក្រ ។ ក្នុងនោះថែមទាំងយករូបថតចំនួនពីរសន្លឹក របស់លោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តបាត់ដំបង ដែលជារូបក្នុងសកម្មភាពចុះមូលដ្ឋានកន្លងទៅ បង្ហោះអរគុណ ជាមួយនឹងលើកម្រាមដៃដប់សំពះ ។
ជាធម្មតាទេ ! ប្រជាពលរដ្ឋ ពេលគាត់រងគ្រោះ ទទួលបាននូវយុត្តិធម៌សង្គម ពិតណាស់ មានភាពកក់ក្តៅ មានជំនឿលើប្រព័ន្ធតុលាការ ។
ម្ចាស់ facebook ដែលមានឈ្មោះថា ( Long Sambo ) បានបង្ហោះមុនជាង១ម៉ោងថា , ព្រះរាអាជអាជ្ញាខេត្តបាត់ដំបង កែវសុជាតិ រកយុត្តិធម៍សង្គ្រោះគ្រួសារខ្ញុំ។
គ្រោះថ្នាក់ចរាចរសម្លាប់បងខ្ញុំហេីយ😭😭។ ខ្ញុំក្រណាស់គ្មានសង្ឃឹមថារកយុត្តិធម៌បានទេ។
មានគេប្រាប់ខ្ញុំថា អោយទូរសព្ទ័ទៅប្រាប់ ឯ.ឧ កែវ សុជាតិ ព្រះរាជអាជ្ញាទៅ គាត់ជួយរកយុត្តិធ៌មអោយហេីយ ព្រោះគាត់មានចិត្តធម៌ជួយអ្នកក្រីក្រណាស់។
ខ្ញុំបានទាក់ទងទៅគាត់តាមលេខទូរស័ព្ទដែលគេប្រាប់។គាត់ប្រាប់ថាអោយមកជួបគាត់នៅកន្លែងធ្វេីការពេលរសៀល។
ទៅដល់គាត់សួរនាំពួកខ្ញុំ បន្ទាប់មកគាត់និយាយទូរសព្ទ័ទៅគេអោយគេយកឯកសារមកអោយគាត់មេីល ហេីយប្រាប់ខ្ញុំថា “បងកុំបារម្ភអោយសោះ ខ្ញុំដោះស្រាយជូន”។ ថ្ងៃនោះគាត់ខំធ្វេីការងារនេះរហូតដល់ម៉ោង៦ល្ងាចទេីបបញ្ចប់។
ខ្ញុំទទួលបានយុត្តិធម៌ហេីយ ខ្ញុំពេញចិត្តណាស់សម្រាប់ដំណោះស្រាយនេះ។
ខ្ញុំអរគុណណាស់ ឯ.ឧ កែវ សុជាតិ❤️️❤️️❤️️❤️️❤️️ព្រះរាជអាជ្ញាខេត្តបាត់ដំបង ដែលបានជួយសង្គ្រោះដល់ក្រុមគ្រួសារខ្ញុំដោយមិនគិតពីផលប្រយោជន៍អ្វីទាំងអស់។
ប្រជាជនខេត្តបាត់ដំបងដូចខ្ញុំពិតជាកក់ក្តៅណាស់។ ❤️️❤️️🌹
ខ្ញុំសូមជូនផលបុណ្យកុសលទាំងអស់ដែលខ្ញុំបានធ្វេីជូនដល់ ឯកឧត្តម សូមលោកមានសុខភាពល្អ និងជោគជ័យជារៀងរហូត។
ពាក់ព័ន្ធក្នុងករណីនេះ នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ លោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តបាត់ដំបង ជាមួយអង្គភាពមជ្ឈមណ្ឌលព័ត៌មាន” នគរវត្ត” បានប្រាប់អោយដឹងថា , ខ្ញុំអត់បានដឹងរឿង ថាមានបងប្អូនប្រជាពលរដ្ឋគាត់បានបង្ហោះក្នុងករណី រឿងនេះទេលើ facebook ទើបដឹងដោយសារបងសួរនេះឯង ។ លោកព្រះរាជអាជ្ញាបានបន្តថា, ខ្ញុំបានជួយគាត់ពិតប្រាកដមែន កាលពីមួយសប្តាហ៍មុន , ខ្ញុំឱ្យគាត់មកជួបដោយផ្ទាល់ ពិនិត្យមើលឯកសារ ស្ដាប់ការរៀបរាប់របស់គាត់ ខ្ញុំព្យាយាមរកដំណោះស្រាយមួយដ៏ល្អ ដើម្បីឲ្យគាត់ទទួលបានយុត្តិធម៌ ហើយខ្ញុំក៏មិនដឹងថាគាត់ អាចត្រេកអរក្នុងករណីនេះ ទើបមានបង្ហោះលើហ្វេសប៊ុកនៅថ្ងៃនេះ។
លោក កែវ សុជាតិ បន្តថា , គាត់មានជីវភាពក្រលំបាកមែន ហើយខ្ញុំជួយនេះ ក៏មិនសំដៅថា អ្នកមានឬអ្នកក្រឡើយ ធ្វើទៅតាមផ្លូវច្បាប់ ទទួលយកបានភាពយុត្តិធម៌ស្មើគ្នា និងសូមអរគុណច្រើន ចំពោះសារព័ត៌មានខាង អង្គភាពមជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត” បង,….! បានសួរនាំក្នុងរឿងនេះ ទើបខ្ញុំបានដឹងថាត្រូវបានគេបង្ហោះលើស facebook មែន ៕