ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម ៖
១- ក្នុងសាសនាព្រះពុទ្ធគឺព្រះប្រៀនប្រដៅឲ្យខិតខំរក ទើបមានបាន = មិនអាចបែរបន់ហើយមានបានទេ?
២- ចង់បានអ្វីព្រះពុទ្ធណែនាំឲ្យខំរក = មិនដូចសាសនាដទៃថាចង់បានអ្វីត្រូវបែរបន់សុំពីព្រះអាទិទេពនោះទេ?
៣- តាំងពីកកើតទឹកដីមកមិនដែលឃើញទេវតាព្រះឥន្ទព្រះព្រហ្មជុបបានរបស់ស្អីទេ = មានតែមនុស្សលោកខិតខំរកទើបបាន។
៤- ការបែរបន់សុំសេចក្តីសុខ សុំឲ្យមានទ្រព្យសម្បត្តិ = មិនដែលឃើញបានមកពីព្រះប្រទានមកឲ្យទេ?
៥- ការបែរបន់សុំអ្វីៗពីព្រះអាទិទេព = គ្រាន់តែជាជំនឿតាមព្រហ្មញ្ញសាសនាដែលមានត្រៃរតនៈគឺព្រះឥសូរ ព្រះព្រហ្មនិងព្រះវិស្ណុ។
៦- តាមជំនឿសាសនាព្រាហ្មគឺចង់បានអ្វីត្រូវសុំពីព្រះអាទិទេព = ដើម្បព្រះអាទិទេពផតល់ឲ្យត្រូវយកចិត្តព្រះអាទិទេពធ្វើឲ្យព្រះអាទិទេពសប្បាយចិត្តដោយលេងភ្លេងពិរោះៗថ្វាយព្រះអាទិទេព។
៧- តាមជំនឿព្រះចេះហោះហើរឬដើរលើទឹក = តែជាក់ស្តែងគេឃើញតែយន្តហោះហោះលើអាកាស នាវាមុជទឹកមុជក្រោមសមុទ្រមហាសាគរ ទូកកាណូតរត់លើទឹក។
៨- ការជឿថាមានលោកសង្ឃចេះហោះ ចេះដើរលើទឹក ចេះបំព្រួញដី = គឺជឿផ្ទុយពីវិទ្យាសាស្ត្រ គឺជាការជឿបែបឆ្កួតៗ។
៩- អ្នកដែលពូកែធ្វើអ្វីៗបានតាមប្រាថ្នា = គឺជាមនុស្សដែលចេះបង្កើតបច្ចេកវិជ្ជាជឿនលឿននិងទំនើបទាន់សម័យបម្រើសេចក្តីត្រូវការរបស់សង្គម ។
១០- ជំនឿដែលថាព្រះចេះជុបបានវត្ថុផ្សេងៗ = តែការជាក់ស្តែងគេឃើញតែអ្នកលេងសៀកឆ្ពឹនភ្នែកចេះជុបប៉ុណ្ណោះ ៕
ដោយ ៖ សហការី