ភ្នំពេញ៖ កម្លាំងផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ជាក់ស្តែងពីបទហិង្សា (ប្រើដៃវ៉ៃទៅលើជនរងគ្រោះបណ្តាលឱ្យរងរបួស ហូរឈាម) ដែលបានឃាត់ខ្លួនបុរសម្នាក់ ក្រោយប្រើដៃវៃ៉ទៅលើនារីស្រស់ស្អាតម្នាក់ បណ្ដាលឱ្យបែកមាត់ហូរឈាម។
ករណីឃាត់ខ្លួនជនសង្ស័យម្នាក់នេះពីបទហិង្សា (ប្រើដៃវៃ៉ទៅលើជនរងគ្រោះបណ្តាយឱ្យរងរបួសនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១២:០៥នាទីថ្ងៃត្រង់ ប្រព្រឹត្តនៅចំណុចផ្ទះលេខ៥៣E ផ្លូវលេខ៣៣៦ ក្រុម២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ប្រាក់ សំណាង ហៅណាង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកលក់ទូរស័ព្ទ ស្នាក់នៅផ្ទះលេខ៥៦ ផ្លូវលេខ ២៤៣ ភូមិ៧ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ចំណែកជនរងគ្រោះ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ។ បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕ដោយ៖សហការី