អាជ្ញាធរខេត្តកំពង់ចាម គ្រោងចុះត្រួតពិនិត្យអាជីវកម្ម «ប្តូរប្រាក់» ឡើងវិញ ដើម្បីស្របច្បាប់ តម្លៃអាជីវកម្ម ត្រឹម ៣៥ ០០០.០០រៀល រយះពេល ១២ខែ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីជូនដំណឹង ស្ដីពីការស្នើសុំលិខិតអនុញ្ញាតប្រកបអាជីវកម្មប្តូរប្រាក់ ។ នេះបើយោងតាមលិខិតដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ទទួលបាននៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ។

រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយសសូមជម្រាបជូនដល់លោក លោកស្រី ជាអាជីវករដែល កំពុងប្រកបអាជីវកម្មប្តូរប្រាក់ទាំងអស់អោយបានជ្រាបថា ដើម្បីរួមចំណែកក្នុងការអនុវត្តច្បាប់អោយបានកាន់តែ ប្រសើរ និងដើម្បីរក្សាបាននូវភាពថ្លៃថ្នូរ សណ្តាប់ធ្នាប់ របៀបរៀបរយល្អ ខាងអាជីវកម្មប្តូរប្រាក់ នៅពេលខាងមុខ នេះ ក្រុមការងារត្រួតពិនិត្យអាជីវកម្មប្តូរប្រាក់ នឹងចុះត្រួតពិនិត្យឡើងវិញ ចំពោះអាជីវករដែលគ្មានលិខិតអនុញ្ញាត ឬមានលិខិតអនុញ្ញាតដែរ តែហួសសុពលភាព ។

រាល់ការប្រកបអាជីវកម្មប្តូរប្រាក់ដោយគ្មានលិខិតអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា សាខាខេត្តកំពង់ចាម គឺជាការប្រព្រឹត្តិល្មើសទៅនឹងបញ្ញត្តិច្បាប់ ។

កម្រៃបែបបទផ្តល់លិខិតអនុញ្ញាតអាជីវកម្មប្តូរប្រាក់មួយច្បាប់គឺ ចំនួន ៣៥,០០០.០០ រៀល (សាមសិបប្រាំពាន់ រៀលគត់) ដែលមានសុពលភាពរយៈពេល១២ខែ ។

អាស្រ័យហេតុនេះ សូមលោក លោកស្រី ជាអាជីវករដែលកំពុងប្រកបអាជីវកម្មខាងលើ ជ្រាបជា ព័ត៌មាន និងត្រៀមលក្ខណៈដើម្បីបំពេញបែបបទស្នើសុំលិខិតអនុញ្ញាតប្រកបអាជីវកម្មប្តូរប្រាក់ ពីធនាគារជាតិ នៃកម្ពុជា សាខាខេត្តកំពង់ចាម អោយបានទាន់ពេលវេលា ចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះតទៅ ។

ក្នុងករណីអាជីវករមិនបានអនុវត្តតាមសេចក្តីជូនដំណឹងនេះ ហើយនៅតែបន្តប្រកបអាជីវកម្មដោយគ្មាន លិខិតអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា សាខាខេត្តកំពង់ចាម នឹងត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់ ព្រមទាំងធ្វើការផ្អាក សកម្មភាពអាជីវកម្មជាបណ្តោះអាសន្ន រហូតដល់បានបំពេញសំណុំបែបបទស្នើសុំបន្តអាជីវកម្មឡើងវិញ ។

រដ្ឋបាលខេត្តកំពង់ចាម សង្ឃឹម និងជឿជាក់ថា លោក លោកស្រី ជាអាជីវករប្តូរប្រាក់ទាំងអស់ នឹងយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តនូវសេចក្តីជូនដំណឹងនេះ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print