មន្ត្រី​មន្ទីរ​ជំនាញ​សម្រួលផ្លូវទឹកជូនប្រជាកសិករស្រុកតាលោសែនជ័យ​

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ មន្ត្រី​ជំនាញ​នៃមន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់ បានឱ្យដឹងនាព្រឹកថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំ​ថោះ ចត្វាស័ក ព​.ស.២៥៦៧ ត្រូវនឹងថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២៣ នេះថា ម្សិលមិញ​ក្រុមការងារ​មន្ទីរមានការចូលរួមដោយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានបានយកគ្រឿងចក្រសម្រួលផ្លូវទឹកជូនប្រជាកសិករ ខណៈ​តំបន់​នោះមានការជន់លិចនាពេលកន្លងមកដែលបណ្ដាលឱ្យរងផលប៉ះពាល់យ៉ាងដំណំផងដែរនោះ។​

មន្ត្រី​នៃមន្ទីរដដែលឱ្យដឹងទៀតថា បញ្ហាមន្រ្តីជំនាញយកគ្រឿងចក្រសម្រួលផ្លូវទឹក ដើម្បី​ដោះស្រាយ​ជូនប្រជាកសិករខាងលើនេះ ស្ថិតនៅ​ភូមិ​/ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។​

...

លោកបញ្ជាក់ទៀតថា ដំណាក់ការទី១​នេះ ជាលទ្ធផល យើងសម្រេច(ស្ដារ)បានប្រវែងប្រមាណជាង០៣គីឡូម៉ែត្រពីតំបន់ខាងលើទម្លាក់ទៅចូលស្ទឹងស្វាយដូនកែវ ដើម្បី​កុំឱ្យរងការលិចលង់ដូចពេលកន្លងមក ហើយនេះជាតម្រូវការចាំបាច់របស់ប្រជាកសិករ ដើម្បី​បង្កបង្កើនផល ហើយក៏ជាផែនការថ្នាក់ឃុំផងដែរ ដូច្នេះ​យើងនឹងបន្តជាដំណាក់កាលបន្តបន្ទាប់ទៀត ៕ ដោយៈ ប៉ឹម ពិន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print