ខេត្តបន្ទាយមានជ័យៈ ជីវិតមនុស្ស
អាយុមិនអស់ រួចផុតពីសេក្ដីស្លាប់ បុរសម្នាក់ភ្ជួរដីដាំដំឡូងមីរាប់ឆ្នាំ
ស្រាប់កំពុងតែភ្ជួរដីស្រែដើម្បីដាំដំឡូងមីក៏ប្រទះឃើញគ្រាប់មីនតោនចំនួន២គ្រាប់កប់ត្រួតជាន់លើគ្នា សំណាងល្អមិនផ្ទុះ នៅវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី០៧ ខេធ្នូ ឆ្នាំ២០២៣ រស់នៅភូមិទ័ពសៀម ឃុំស្លក្រាម ស្វាយចេក ។
នគរបាលមូលដ្ឋានបានឲ្យដឹងថាៈប្រជាពលរដ្ឋដែលប្រទះឃើញ្រាប់មីននោះឈ្មោះ បេង សេន ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិទ័ពសៀម ឃុំស្លក្រាម ស្វាយចេក ។បុរសរួបនោះបន្តថាៈជារៀងរាល់ឆ្នាំគាត់តែងភ្ជួរដីស្រែមីងនៅចំណុចខាងលិចឈៀងខាងត្បូងភូមិទ័ពសៀម ឃុំស្លក្រាមប្រហែល១៥០ម៉ែត្រ ដើម្បីដាំដំឡូងមី ។ ប៉ុន្តែឆ្នាំនេះពេលគាត់ កំពុងតែភ្ជួរក៏ប្រទះឃើញគ្រាប់មីនតោនដាក់កប់ក្នុងដីបន្សល់ទុកពីសម័យសង្រ្គាមត្រួតលើគ្នាចំនួន២គ្រាប់ ក្នុងដីស្រែរបស់គាត់ រួចបានរាយការណ៍មកនគរបាលប៉ុស្តិ៍រដ្ឋបាលចុះទៅពិនិត្យនៅកន្លែង ហើយភ្លាមៗនោះនគរបាលប៉ុស្តិ៍រដ្ឋបាលបានរាយការណ៍បន្តទៅមន្ត្រីអង្គការហេឡួត្រាសដ៍ដើម្បីយកទៅកំទេចចោលផងដែរ៕ ក្នុងនោះនគរ
បាលក៏បានផ្ដាំផ្ញើទៅពលរដ្ឋដែលតែងតែដើររុករកសត្វឬដើរបេះបន្លែតាមខ្សែបន្ទាត់ព្រំដែនសូមមេត្តាប្រុងប្រយត្ន័ ព្រោះគ្រាប់យុទ្ធភណ្ឌនៅសេសសល់ពីសម័យសង្គ្រាមនៅមាននៅឡើយ៕
