ខ្សែប្រយុទ្ធMohamed Salah រកបានគ្រាប់ទី២០០ជួយឲ្យហង្សក្រហមឡើងឈរកំពូលតារាង

ចែករំលែក៖

ក្រុមហង្សក្រហម Liverpoolបានឡើងមកឈរកំពូលតារាងអង់គ្លេស Premier League ក្រោយពួកគេបានយកក្រុម Crystal Palaceដោយលទ្ធផល 2-1 កាលពីយប់ថ្ងៃសៅរ៍៩ធ្នូឆ្នាំ២០២៣។

ក្នុងការប្រកួតធ្វើដែលធ្វើឡើងនៅក្នុងទឹកដីរបស់ក្រុម Crystal Palace ម្ចាស់ផ្ទះបានមានឱកាសនាំមុខមុនដោយកីឡាករJean-Philippe Mateta ស៊ុតបាល់ពិន័យ១១ម៉ែត្រ។ ក្រុមម្ចាស់ផ្ទះនៅសល់គ្នាតែ១០នាក់វិញក្រោយពេលខ្សែប្រយុទ្ធ Ayewទទួលបានកាតក្រហមនៅនាទីទី៧៥ ហើយខ្សែប្រយុទ្ធអេហ្ស៊ីប Mohamed Salah អាចស៊ុតបាល់បញ្ចូលទីបានលើក្រុម្ចាស់ផ្ទះនៅនាទីទី៧៦ដែលជាគ្រាប់ទី២០០របស់ខ្លួនសម្រាប់ក្រុមហង្សក្រហម។  

ដោយសារតែដឹងថាជ័យជម្នះអាចនាំពួកគេឡើងកំពូលតារាងបានទើបក្រុមហង្សក្រហមព្យាយាមវាយសម្រុកយ៉ាងខ្លាំងខ្លាទៅលើក្រុមម្ចាស់ផ្ទះដែលមានគ្នាត្រឹមតែ១០នាក់រហូតដល់ជិតចប់ការប្រកួតក្នុងម៉ោងបន្ថែមទៅហើយទើបកីឡាករខ្សែបំរើសញ្ជាតិអង់គ្លេសHarvey Elliottដែលទើបតែផ្តូរចូល បានរកគ្រាប់បាល់ទី២ដែលជាគ្រាប់បាល់ជ័យជម្នះដល់ក្រុមLiverpool

ឆ្លងកាត់១៦ប្រកួតក្រុមហង្សក្រហមមាន៣៧ពិន្ទុឈរកំពូលតារាងលើក្រុមលេខ២Arsenalដែលមាន៣៦ពិន្ទុ ចំណែកក្រុម Aston Villa ដែលកំពុងតែឡើងជើងបានហក់មកកាន់លេខរៀងទី៣នៅអង់គ្លេស Premier League

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print