ជនសង្ស័យវាយប្លន់យកម៉ូតូពីជនរងគ្រោះផ្អើលផ្សារពោធិ៍ហោទាំងក្បាលល្ងាច

ចែករំលែក៖

ខេត្តស្វាយរៀង: យោងតាម សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងនៅព្រឹកថ្ងៃទី១១ខែធ្នូឆ្នាំ២០២៣នេះថាមានជនសង្ស័យ វាយប្លន់យកម៉ូតូពីជនរងគ្រោះនិងបានបាត់បង់សម្ភារមួយចំនួនផ្អើលផ្សារពោធិ៍ហោ ទាំងក្បាលល្ងាច។

ហេតុការណ៍នេះបានកើតឡើងកាលពី
វេលាម៉ោង ៥និង៥០នាទី ល្ងាច ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចផ្សារពោធិ៍ហោ ស្ថិតក្នុងភូមិថ្នល់កែង សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង  ។

ប្រភពបន្តថាជនរងគ្រោះមានឈ្មោះទូច សុខាភេទស្រី អាយុ៥២ រស់នៅភូមិស្ថិតក្នុងភូមិថ្នល់កែង សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង  ដោយរងរបួស
បែកក្បាលត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យ។

ចំណែក សម្ភារ:បាត់បង់រួមមាន
ម៉ូតូម៉ាកហុងដាសង់ឆ្នាំ២០១០ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1E9292 ទូរស័ព្ទម៉ាកoppoមួយគ្រឿង
និងកាបូបដៃមានប្រាក់ចំនួន១០០០០០(ដប់ម៉ឺនរៀល)។

តាមជនរងគ្រោះបានប្រាប់សមត្ថកិច្ចថាមិនកើតហេតុគាត់បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា ឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1E9292 ខណៈនោះស្រាប់តែមានជនសង្ស័យដែលស្គាល់ឈ្មោះនាត បានធ្វើសម្មភាព យកដំបងម្វាយទៅលើខ្លួនបណ្ដាលអោយរងរបួសក្បាលនិងទាញយកម៉ូតូ ជិះគេចគេចខ្លួនបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចតែម្ដង។

បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរកជនសង្ស័យដើម្បីចាត់ការបន្តតាមច្បាប់អោយខានតែបាន៕

...

ដោយ៖សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print