ភ្នំពេញ: សមត្ថកិច្ចនគរបាលខណ្ឌដូនពេញសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្ដាលទី១
ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ក្នុងករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកកាំបិតប័ងតោកាប់បុរសម្នាក់បណ្តាលឲ្យរបួសធ្ងន់ ត្រង់ដៃនិងក្បាល)។
ការចុះឃាត់ខ្លួននេះបានធ្វើឡើងនៅម៉ោង៥ព្រឹក
លុះដល់ថ្ងៃទី១២ ខែធ្នូ ឆ្នា២០២៣ នៅចំណុចផ្លូវលេខ១៥កែងផ្លូវលេខ១៥៤ ភូមិ៧ សង្កាត់ផ្សារកណ្ដាលទី១ នាំមកប៉ុស្តិ៍រដ្ឋបាលដើម្បីសាកសួរ។
លោកម៉ៅ ចាន់ថុន អធិការរងទទួលផែនព្រហ្មទណ្ឌបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ កែវ វណ្ណះ ភេទប្រុស អាយុ២៣ឆ្នំា ជនជាតិខ្មែរ មុខរបរនិងទីលំនៅពុំពិតប្រាកដ(មានសារធាតុញៀន)។
ចចំណែកជនរងគ្រោះមានឈ្មោះ ទូច ចិន្តា ភេទប្រុស អាយុ២៩ឆ្នំាជនជាតិខ្មែរ មុខរបរនៅផ្ទះ
មានទីលំនៅផ្ទះលេខ២៤E២z ផ្លូវលេខ១៣សង្កាត់ផ្សារកណ្ដាលទី១។
លោកអធិការរងបានឲ្យដឹងទៀតថា ដំណើររឿងហេតុបានកើតឡើងកាលពីថ្ងៃទី០៩ខែវិច្ឆិកាឆ្នាំ២០២៣
វេលាម៉ោង១៧:១៥នាទី ជនរងគ្រោះកំពុងតែឈរលេងនៅចំណុចម្តុំហាត់ប្រាណសួនច្បារមាត់ទន្លេផ្លូវព្រះសុីសុវត្តិភូមិ៦ សង្កាត់ផ្សារកណ្ដាលទី១ស្រាប់តែជនសង្ស័យបានយកកំបិតបុ័ងតោ មកកាប់លេីជនរងគ្រោះបណ្តាលរងបួសធ្ងន់ធ្ងរ ត្រង់ដៃនិងក្បាល។
ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់ រីឯជនរងគ្រោះក៏ត្រូវបានប្រជាពលរដ្ឋជួយសង្រ្គោះដោយបាននាំទៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ក្រោយពីទទួលបានពត៌មាននេះភ្លាមសមត្ថកិ ច្ចយើងបានចុះដល់កន្លែងកើតហេតុ ប្រមូលពត៌មាន និងសាក្សីបំភ្លឺ ដោយបន្តទៅមន្ទីពេទ្យសាកសួរជនរងគ្រោះ និងទទួលពាក្យបណ្តឹងនៅមន្ទីពេទ្យ រួចព្រមទាំងកំណត់បាននូវអត្តសញ្ញាណជនសង្ស័យ។
វត្ថុតាងដកហូតរួមមានកាំបិតបុ័ងតោ ដងឈេីចំនួន០១ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យ ខ្លួនពិតជាបានប្រព្រឹត្តិអំពេី ហិង្សារដោយយកកាំបិតបុ័ងតោកាប់ទៅលេីជនជនរងគ្រោះពិតប្រាកដមែនដោយសារតែរឿងគំនុំ(រឿងប្រចណ្ឌប្រពន្ធ)។
បបច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិកំពុងតែសួរនៃរួចកសាងសំណុំរឿងបញ្ជូនទៅអធិការ ដេីមដេីម្បីចាត់វិធានការបន្តតាមនីតិវិធី៕