ខេត្តស្វាយរៀង: ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ លោក ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងលោកឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១២ខែធ្នឆ្នាំ២០២៣ បានអញ្ជើញចុះត្រួតពិនិត្យនិងវាយតម្លៃប្រគល់ទទួលលើការងារថែទាំផ្លូវជាប្រចាំ ដំណាក់កាលទី២ ដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង។
ការចុះត្រួតពិនិត្យនិងវាយតម្លៃប្រគល់ទទួលលើការងារថែទាំផ្លូវជាប្រចាំ ដំណាក់កាលទី២ ដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ដោយ មានចូលរួមអមដំណើរដោយលោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង និងសហការី អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
សូមបញ្ជាក់ថា ការចុះត្រួតពិនិត្យនិងវាយតម្លៃប្រគល់ទទួលលើការងារថែទាំផ្លូវជាប្រចាំ ដំណាក់កាលទី២ ដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង រួមមានដូចជា៖
ទី១-ការងារថែទាំផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន០៣ខ្សែ ប្រវែងសរុប៥៣ ០០០ ម៉ែត្រ ទទឹង៦ម៉ែត្រ ស្ថិតនៅក្នុងឃុំចក ឃុំស្វាយរំពារ ឃុំគគីរសោម ឃុំព្រៃតាអី ឃុំពពែត ឃុំច្រកម្ទេស ឃុំកំពង់ចម្លង ឃុំព្រៃគគីរ និងឃុំច្រេស ស្រុករំដួល ស្រុកស្វាយទាប ស្រុកស្វាយជ្រំ និងស្រុកចន្ទ្រា ខេត្តស្វាយរៀង។
ទី២-ការងារថែទាំផ្លូវក្រាលក្រួសក្រហម និងផ្លូវក្រាលខ្សាច់ភ្នំចំនួន១៤ខ្សែ ប្រវែងសរុប ១០៧ ៦៧០ម៉ែត្រ ទទឹង ៥ម៉ែត្រ និង៦ម៉ែត្រ ស្ថិតនៅក្នុងឃុំកំពង់ត្រាច ឃុំសំបួរ ឃុំអំពិល ឃុំគគីរ ឃុំចន្ត្រី ឃុំម្រាម ឃុំអង្គតាសូ ឃុំស្វាយអង្គ ឃុំអំពិល ឃុំថ្នាធ្នង់ ឃុំអណ្តូងត្របែក ឃុំត្រពាំងស្តៅ ស្រុករមាសហែក ស្រុករំដួល និងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
បន្ទាប់ពីគណៈកម្មការអន្តរក្រសួងបានពិនិត្យនិងប្រជុំវាយតម្លៃ ជាលទ្ធផលបានឯកភាពសម្រេចវាយតម្លៃទទួលយកការងារថែទាំប្រចាំ ដំណាក់កាលទី២ សម្រេចបាន ១០០% ៕ ដោយសុថាន