សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីកាច់កម៉ូតូនៅស្រុកចន្ទ្រា

ចែករំលែក៖

ខេត្តស្វាយរៀង:សមត្ថកិច្ចនគរបាលស្រុកបានធ្វើការឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន២នាក់ក្នុងករណីកាច់កម៉ូតូរបស់អ្នកភូមិ។

ការឃាត់ខ្លួននេះធ្វើឡើង នៅវេលាម៉ោង ១០នាទី៥២ នាទី ព្រឹកថ្ងៃទី១២ខែធ្នូឆ្នាំ២០២៣នៅស្រុកចន្ទ្រា។

យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះង្វៀង យ៉ាំងហាយ  អាយុ ៥៥ ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅ ស្រុក បិនមិន ខេត្ត ថាន់ផូយិនឡុងនិងឈ្មោះ ង្វៀន ឌឹកហ្វា អាយុ ៦៦ ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅ ភូមិ រឹងយ៉ូវ ឃុំ ទៀងធឹង ស្រុក បិនកូវ ខេត្ត តៃនិញ.ប្រទេសវៀតណាម។

ប្រភពបន្តថានៅ ថ្ងៃទី ១១ ខែ ធ្នូ ២០២៣ នៅវេលាម៉ោង៨និង៣៥ នាទី យប់ មានប្រជាពលរដ្ឋឈ្មោះ ប៊ូ វ៉ារី ភេទ ប្រុស អាយុ ៤០ ឆ្នាំមុខរបរ កសិករ មានទីលំនៅភូមិ ចេក ឃុំ សំរោង ស្រុក ចន្ទ្រា  បានមកដាក់ពាក្យបណ្ដឹងនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង ថាកាលពីថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២៣ វេលាម៉ោង ៥និង៧ នាទីល្ងាច ខ្លួនបានបាត់ម៉ូតូ១គ្រឿង ម៉ាក វ៉េវអុី (VAV E)  ពណ៌ ខៀវ ឆ្នាំផលិត ២០២២ ស្លាកលេខ ស្វាយរៀង 1I-3676  ដែលខ្លួនបានទុកត្រង់ចំណុចខាងមុខផ្ទះ។

បន្ទាប់ពី ទទួលពាក្យបណ្តឹងខាងលើនេះភ្លាមសមត្ថកិច្ច ក៏បានចុះទៅដល់កន្លែងកើតហេតុ និងបានកំណត់មុខសញ្ញាជនសង្ស័យ   រហូតដល់ ថ្ងៃទី ១២ ខែ ធ្នូ ២០២៣ នៅវេលាម៉ោង ១០និង៥២ នាទីព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក  ក៏បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះង្វៀង យ៉ាំងហាយ រួចក៏បានយកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានសារភាពថាខ្លួនពិតជាបានលួចយកខាងលើពិតប្រាកដមែន បន្ទាប់មក សមត្ថកិច្ចបានបន្តធ្វើការស្រាវជ្រាវ ដោយមានការសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រុងបាវិត រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ ០១នាក់បន្ថែមទៀត ឈ្មោះ ង្វៀន ឌឹកហ្វា នៅត្រង់ចំណុចខាងមុខកាស៊ីណូ WIN WIN ក្រុងបាវិត ។

បច្ចុប្បន្ន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង បានបញ្ជូនជនសង្ស័យទាំង២នាក់ ទៅ អធិការដ្ឋាននគរបាលស្រុកចន្រ្ទា ដើម្បីចាត់ការបន្ត តាមច្បាប់។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print