ព្រោះតែវិបត្តិផ្លូវចិត្ត ស្ត្រីម្នាក់បានសម្រេចធ្វើអត្តឃាតដោយចង ក សម្លាប់ខ្លួន

ចែករំលែក៖

ខេត្តបាត់ដំបង៖ ស្ត្រីម្នាក់ដែលគេស្គាល់ថាជាមនុស្សមានវិបត្តិផ្លូវចិត្ត (មានជំងឺរ៉ាំរ៉ៃ) បានសម្រេចបញ្ចប់ជីវិតដោយយកខ្សែអង្រឹងចងកទៅនិងដែកដំបូលខ្ចុះខាងមុខផ្ទះបណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័មបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៨និង០០នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចក្រុមទី១២ ស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា សពជនរងគ្រោះមានឈ្មោះ ជាម ណាវី ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅរាជធានីភ្នំពេញ និងបានមកស្នាក់នៅដេកលេងផ្ទះប្អូននៅចំណុចទីកន្លែងកើតហេតុខាងលើរយះពេលប្រហែលមួយសប្ដាហ៍មកហើយ ហើយនៅព្រឹកថ្ងៃកើតហេតុ ស្របពេលដែលម្ចាស់ផ្ទះបានចេញក្រៅផ្ទះអស់ ស្រ្តីខាងលើក៏បានលួចធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯងព្រោះតែមានវិបត្តិផ្លូវចិត្ត(មានជំងឺប្រចាំកាយ)។

ក្រោយពេលកើតហេតុមន្ត្រីមូលដ្ឋានបានចុះទៅពិនិត្យនិងប្រគល់សពអោយក្រុមគ្រួសារសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print