កំណើននៃការនាំចេញសម្លៀកបំពាក់វៀត ណាមធ្លាក់ចុះនៅពាក់កណ្តាលដំបូងនៃឆ្នាំនេះ

ចែករំលែក៖

ការិយាល័យស្ថិតិទូទៅវៀតណាមបានឱ្យដឹងថា វៀតណាមបានមើលឃើញថា កំណើនចំណូលនៃការនាំចេញសម្លៀក បំពាក់នៅក្នុងពាក់កណ្តាលដំបូងនៃឆ្នាំនេះបានធ្លាក់ចុះក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ។

...

ចំណូលនៃការនាំចេញសម្លៀកបំពាក់វៀតណាមបានកើនឡើង៥,១ភាគរយដល់ ចំនួន១០,៧ពាន់លានដុល្លារសហរដ្ឋអាមេរិក។

កំណើននៃចំណូលនេះគឺជាកំណើនទាបជាងគេបំផុត បើធៀបនឹងកំណើនចាប់តាំងពីឆ្នាំ២០១០មក។

នៅក្នុងរយៈពេល៦ខែដំបូងក្រុមហ៊ុនវៀតណាមបានប្រឈមមុខនឹងភាពលំបាកជាច្រើនដូចជា ការខ្វះខាតនូវការបញ្ជាទិញ តម្លៃនៃការនាំចេញធ្លាក់ចុះថ្លៃដើមកើនឡើងនិងតម្រូវការប្រើប្រាស់ក៏ធ្លាក់ចុះដែរ។

លោកស្រី Nguyen Thi Thank Huyen នាយកក្រុមហ៊ុនសម្លៀកបំពាក់ May 10 បានឱ្យដឹងថា លោកស្រីមានការព្រួយបារម្ភអំពីស្ថានភាពនៃវិស័យនេះ ជាពិសេសក្នុងរយៈពេលជាច្រើនខែកន្លងមក។

លោក Huyen បានឱ្យដឹងថាអ្នកនាំចូលនាពេលឥឡូវនេះកំពុងតែស្វែងរកអ្នកនាំចេញសម្លៀកបំពាក់ក្នុងតម្លៃទាបដូចជានៅក្នុងប្រទេសកម្ពុជា បង់ក្លាដែស និង មីយ៉ាន់ម៉ាជាដើម។

ដូច្នេះហើយសម្រាប់វិស័យនេះវាប្រហែលជាពិបាកក្នុងការទទួលបានចំណូលនាំចេញ ៣១ពាន់លានដុល្លារសហរដ្ឋអាមេរិកដែលត្រូវបានកំណត់ក្នុងឆ្នាំនេះ។

នៅក្នុងឆ្នាំ២០១៥ វៀតណាមរកចំណូលពីការនាំចេញសម្លៀកបំពាក់បានប្រហែលជា២២,៦៣ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិកពោលគឺកើនឡើង ៨,២ភាគរយ បើធៀបនឹងឆ្នាំមុន៕

rasak 7

97239-004-D7C7E013

ដោយ៖ រ័ត្ន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print