រថយន្ដវ៉េអងមួយគ្រឿងបុករថយន្ដកាមរីបណ្តាលឱ្យមន្រ្តីអាវុធហត្ថម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តក្រចេះ ៖ មន្រ្តីកងរាជអាវុធហត្ថក្រចេះម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ

បញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកដោយសាបើកបររថយន្តបត់ត្រឡប់ក្រោយត្រូវរថយន្តវ៉េអងបើកបរស្របទឹសគ្នាបុកពេញទំហឹងបណ្ដាលឲ្យធ្លាក់ផ្លូវទាំងពីរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ លើផ្លូវជាតិលេខ៧ (ក្រចេះ-ស្ទឹងត្រែង) ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤១៣-៤១៤ត្រង់ចំណុចភូមិអូរព្រះ ឃុំអូរកណ្ដៀរសែនជ័យ ស្រុកអូរក្រៀងសែនជ័យ ខេត្តក្រចេះ។

យោងតាមរបាយការណ៍អាវុធហត្ថស្រុកអូរគ្រៀងសែនជ័យ បញ្ជាក់ឲ្យដឹងថាករណីគ្រោះថ្នាក់គ្រោះចរាចរណ៍នេះអ្នកបើកបររថយន្ដកាមរីហើមឈ្មោះ លឹម ធី ភេទប្រុស អាយុ ៤១ឆ្នាំ ជាមន្រ្តីកងរាជអាវុធហត្ថខេត្តក្រចេះទឹសដៅពីត្បួងទៅជើង លុះដល់ចំណុចកើតហេតុក៏បានបត់ឆ្វេងត្រឡប់ក្រោយតែក៏ត្រូវរថយន្តម៉ាកវ៉េអងពណ៌ស ពាក់ស្លាកលេខត្បូងឃ្មុំ 3A-1672 សណ្តោងរឺម៉កពាក់ស្លាកលេខត្បូងឃ្មុំ4A-2969 បើកបរទឹសដៅស្របគ្នាបុកចំពីចំហៀងខាងឆ្វេងពេញទំហឹងតែម្តង។

ក្រោយកើតហេតុអ្នកបើកបររថយន្តវ៉េអងនោះបានចុះរត់គេចខ្លួនបាត់ភ្លាមៗដែរ។

មន្រ្តីកងរាជអាវុធហត្ថឈ្មោះ លឹម ធី រងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបញ្ជូនភ្លាមៗទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។

...

បច្ចុប្បន្នវត្ថុតាងទាំងពីរសមត្ថកិច្ចបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យបណ្ដោះអាសន្នរងចាំដោះស្រាយតាមក្រោយ ៕
ដោយ៖ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print