សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ផឹកស្រាស្រវឹងប្រើហិង្សាវាយឪពុកបង្កើតនៅស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង: សមត្ថកិច្ចនគរបាលបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ខណៈផឹកស្រាស្រវឹងប្រើហិង្សាដោយយកកំបិតចាក់ទៅលើឪពុកបង្កើតបណ្តាលឱ្យរងរបួសធ្ងន់នៅក្នុងស្រុកស្វាយជ្រំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១៣ ខែធ្នួ ឆ្នាំ២០២៣ នៅចំណុចភូមិពោធិរាជ ឃុំពោធិរាជ ស្រុកស្វាយជ្រំ ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ជនសង្ស័យមានឈ្មោះសុខ ជា អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិពោធិរាជ ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
ចំណែកឪពុករងគ្រោះមានឈ្មោះ សុខ សេន  អាយុ៦០ឆ្នាំ រស់នៅភូមិពោធិរាជ ឃុំពោធិរាជ ស្រុកស្វាយជ្រំ រងរបួសស្មា ត្រូវគ្រូពេទ្យដេរអស់ជាច្រើនថ្នេរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។

ប្រភពបន្តថា ក្រោមបញ្ជាផ្ទាល់ពីលោក មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយជ្រំ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយជ្រំ ដឹកនាំដោយលោក ប៉ិក វណ្ណារឿត មេបញ្ជាការរងស្រុក បានចុះដល់កន្លែងកើតហេតុនិងឃាត់ខ្លួនជនសង្ស័យយកមកសាកសួរ។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ ដោយសារជនសង្ស័យជាកូនបានផឹកស្រាស្រវឹងជោកហើយមានទាស់ពាក្យសម្ដីជាមួយឪពុកក៏ឈានដល់ប្រើហិង្សាតែម្ដង។

បច្ចុប្បន្នជនសង្ស័យត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ននៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយជ្រំ ដើម្បីចាត់ការបន្តតាមច្បាប់៕

...

ដោយ៖សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print