ផ្លូវជាតិលេខ៥៥ ត្រង់កំណាត់លើភ្នំ១៥០០ ត្រូវបានជួសជុលថែទាំជាប្រចាំ ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់របស់បងប្អូនប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់ បានបន្តការជួសជុលជុល ថែទាំជាប្រចាំលើ ផ្លូវជាតិលេខ៥៥ (ពោធិ៍សាត់-វាលវែង-ថ្មដា) ជាពិសេសត្រង់កំណាត់លើភ្នំ១៥០០  ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ នេះបើយោងតាមការបញ្ជាក់ពី ក្រសួងសាធារណការនិងដឹកជញ្ជូន នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។

គួររម្លឹកដែរថា៖ កំណាត់ផ្លូវជាតិលេខ៥៥ ត្រូវបានបញ្ចប់ការស្ថាបនានៅឆ្នាំ២០១៨ ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសសាងសង់ ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន(Guangzhou Wanan  Construction Supervision Co.Ltd)។ បន្ទាប់ប្រគល់ជូន មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់ ទទួលមកថែទាំប្រចាំបន្ត ចាប់ពីខែមិថុនា ឆ្នាំ២០១៩ និងកំណាត់លើភ្នំ១៥០០ (កំណាត់ដែលមានភ្លៀងធ្លាក់ច្រើន)។

ផ្លូវជាតិមួយខ្សែនេះ មានប្រវែង១៨២,១៦ គ.ម ត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នីតិកាលទី៦ នៃរដ្ឋសភា៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print