ភ្នំពេញ៖ បុរសម្នាក់ជាមន្ត្រីនគរបាលបានយកកាំភ្លេីងខ្លីបាញ់ក្បាលសម្លាប់ខ្លួនឯងបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមក្រោយពីទំនាស់ជាមួយប្រពន្ធបន្តិចបន្តួច។
ហេតុការណ៍បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ស្ថិតនៅភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ ណយ ផារ៉ា ភេទប្រុសអាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាលអង្គភាពតម្រួតបទបញ្ជា ។ ស្នាក់ផ្ទះគ្មានលេខ ផ្លូវលំ ស្ថិតក្នុងភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។មានស្រុកកំណេីតនៅភូមិលោង សង្កាត់សុភ័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុប្រពន្ធជនរងគ្រោះខលទៅប្តីជាជនរងគ្រោះចូលតែមិនមានអ្នកលេីក មួយសន្ទុះក្រោយមកជនរងគ្រោះក៏មកដល់ផ្ទះ ពេលនោះពន្ធក៏សួរនាំបន្តិចបន្តួចក៏កេីតជាជម្លោះប្រពន្ធដេញឱ្យដេកក្រៅផ្ទះ។
ប្រភពដដែលបានបន្តថា ខណៈជនរងគ្រោះកំពុងដេកនៅមុខផ្ទះស្រាប់តែប្រពន្ធយកទឹកមកជះដាក់ជនរងគ្រោះស្រែកហៅឱ្យទៅដេកក្នុងផ្ទះវិញ ភ្លាមនោះជនរងគ្រោះដេីរចូលទៅក្នុងបន្ទប់យកកាំភ្លេីងខ្លីម៉ាក: NP42.9 បាញ់ក្បាលខំហៀងខាងស្តាំធ្លាយទៅថ្ងាសខាងមុខចំហៀងខាងឆ្វេងស្លាប់ភ្លាមៗតែម្តង។
ក្រោយកេីតហេតុសមត្ថកិច្ចមលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុហុំព័ទ្ធកន្លែងកេីតហេតុ។
យោងតាមការពិនិត្យជាក់ស្ដែងកន្លែងកើតហេតុ, និងការបញ្ជាក់ពីលោក ឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច្ច័យអមសាលាដំបូងរាជធានីភ្នំពេញយើងសន្និដ្ឋានឃើញថាសពស្លាប់ដោយសា ធ្វើអត្តឃាត(បាញ់សម្លាប់ខ្លួនឯង)រួចប្រគល់ទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីត៕
