សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ករណីហិង្សាដោយចេតនា ដោយមូលហេតុខឹងនារីជនរងគ្រោះ ឆាត ឌឺដង 

ចែករំលែក៖

ខេត្តស្វាយរៀង: សមត្ថកិច្ចនគរបាលបានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយមូលហេតុខឹងនារីជនរងគ្រោះ ឆាត ឌឺដង នៅស្រុកស្វាយទាប។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៥៥នាទីរសៀល ថ្ងៃទី១៤ខែធ្នូឆ្នាំ២០២៣ នៅចំណុចភូមិស្រម៉ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា
ជនសង្ស័យ ឈ្មោះ រឿន សាវ៉េត ភេទប្រុសអាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង(ជនដៃដល់)បានយកកាំបិតកែឆ្នៃ កាប់ទៅលើជនរងគ្រោះនិងឈ្មោះ បូ លីដែត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិកក់ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង
ចំណែកនារីរងគ្រោះមានឈ្មោះលាប បុប្ផា  អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប  ខេត្តស្វាយរៀង ត្រូវចំក្បាលរងរបួសធ្ងន់  ត្រូវបានក្រុមគ្រួសារបញ្ជូន
ទៅសង្គ្រោះនៅ មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ត្រីវបានសមត្ថកិច្ច ឃាតខ្លួននៅអធិការនគរបាលស្រុកស្វាយទាប ដើម្បីចាត់ការតាមច្បាប់៕

...

ដោយ៖សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print