អាមេរិកកំពុងតែ បញ្ចុះបញ្ជូលទួរគីគាំទ្រអ៊ុយក្រែនចូលជាសមាជិកណាតូ​

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃសុក្រទី១៥ ខែធ្នូ ឆ្នាំ២០២៣ សហរដ្ឋអាមេរិកនិងទួរគី បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍រៀងៗខ្លួនថា លោកប្រធានាធិបតី ចូ បៃដិន និងលោកប្រធានាធិបតី តាយីព អឺដូហ្កាន់ បានពិភាក្សាគ្នាតាមទូរស័ព្ទនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះអំពីសង្រ្គាមនៅតំបន់ហ្គាហ្សា ក៏ដូចជាដំណើរការសុំចូលជាសមាជិកអង្គការណាតូរបស់ស៊ុយអែត។

ប្រធានាធិបតីទួរគីបានប្រាប់លោក បៃដិន ក្នុងពេលនោះថា សហរដ្ឋអាមេរិកមានទំនួលខុសត្រូវជាប្រវត្តិសាស្ត្រដើម្បីសម្រេចបានបទឈប់បាញ់យូរអង្វែងនៅក្នុងតំបន់ហ្គាហ្សា ប្រសិនបើសម្ព័ន្ធមិត្តណាតូកាត់បន្ថយការគាំទ្ររបស់ខ្លួន ចំពោះអ៉ីស្រាអែល។ ដោយឡែក បើតាមសេតវិមាន លោក បៃដិន បានរំលឹកឡើងវិញនូវការគាំទ្ររបស់លោកចំពោះសិទ្ធិការពារខ្លួនរបស់អ៉ីស្រាអែល និងសង្កត់ធ្ងន់ថាដំណោះស្រាយនយោបាយសម្រាប់ប្រជាជនប៉ាឡេស្ទីន នោះគឺដំណើរការស្វែងរករដ្ឋប៉ាឡេស្ទីននៅក្នុងទឹកដីដែលកាន់កាប់ដោយអ៉ីស្រាអែល។
មេដឹកនាំទាំងពីរក៏បានជជែកគ្នាអំពីទំនាក់ទំនងសហរដ្ឋអាមេរិក-ទួរគីផងដែរ ក្នុងនោះមានទាំងបញ្ហានៃការលក់យន្តហោះចម្បាំង F-16 និងសារៈសំខាន់នៃការស្វាគមន៍ស៊ុយអែតក្នុងនាមជាសម្ព័ន្ធមិត្តឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងការពង្រឹងបន្ថែមទៀតនូវអន្តរប្រតិបត្តិការរបស់ទួរគី ជាមួយអង្គការណាតូ។
វ៉ាស៊ីនតោន ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អ៉ីស្រាអែលបាននិយាយម្តងហើយម្តងទៀតថា ខ្លួនគាំទ្រសិទ្ធិរបស់អ៉ីស្រាអែលក្នុងការការពារខ្លួន ឆ្លើយតបនឹងការវាយប្រហារឆ្លងព្រំដែនពីសំណាក់ក្រុមសកម្មប្រយុទ្ធហាម៉ាស់់ កាលពីថ្ងៃទី៧ ខែតុលា។ ចំពោះការផ្តល់សច្ចាប័នដល់ស៊ុយអែតវិញ ទួរគីបានលើកឡើងពីផលលំបាកក្នុងការតស៊ូនៅសភា ហើយមិនទាន់កំណត់ពេលវេលា សម្រាប់ការបោះឆ្នោតផ្តល់សច្ចាប័ននៅឡើយទេ៕ ដោយធីរីណា

...

រូប​ថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print