ភ្នំពេញ : មានជនអនាមិកបាន ប្រើប្រាស់ Profileក្លែងបន្លំជាឯកឧត្តមអភិបាលរាជធានីភ្នំពេញក្នុងបណ្តាញតេឡេក្រាម (Telegram) ក្នុងរូបភាពឆបោក ដោយក្លែងបន្លំឈ្មោះ និងរូបភាពរបស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ។
រដ្ឋបាលរាជធានីភ្នំពេញមានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា មានជនអនាមិកបាន ប្រើប្រាស់ Profileក្លែងបន្លំជាឯកឧត្តមអភិបាលរាជធានីភ្នំពេញក្នុងបណ្តាញតេឡេក្រាម (Telegram) ក្នុងរូបភាពឆបោក ដោយក្លែងបន្លំឈ្មោះ និងរូបភាពរបស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ។
បណ្តាញតេឡេក្រាម (Telegram) ពិតរបស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញមានបង្ហាញលេខទូរស័ព្ទ 012 849 666 ។
អាស្រ័យហេតុនេះសូមសាធារណជនឈប់ចាញ់បោក និងឈប់ទាក់ទងជាមួយនឹង តេឡេក្រាម (Telegram) ក្លែងក្លាយដូច
មានក្នុងសេចក្តីជូនដំណឹងនេះដោយឈប់ផ្ញើឬវេរប្រាក់ទៅជនអនាមិកនេះ។ រដ្ឋបាលរាជធានីភ្នំពេញសូមស្នើអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ និងសាធារណជនដែលបានចាញ់បោកជនអនាមិក នេះ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ជាធរមានលើជនអនាមិកនេះជាបន្ទាន់ ៕