លួចម៉ូតូអ្នកធ្វេីការជាមួយគ្នាបានហេីយយកមកទុកចូលទៅយកម៉ូតូខ្លួនឯងវិញជាប់ខ្នោះល្មម

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពលួចយកម៉ូតូអ្នកដែលធ្វេីការរោងចក្រជាមួយគ្នាបានហេីយជិះយកមកទុករួចក៏ត្រឡប់ទៅធ្វេីការវិញខណៈម្ចាស់ចេញមករកម៉ូតូមិនឃេីញក៏សុំប្រធានរោងចក្រឆែកកាមេរាឃេីញជនសង្ស័យជិះចេញក៏នាំគ្នាឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចតែម្តង។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៤០នាទីព្រឹក១៦​ ខែធ្នូ​ ឆ្នាំ២០២៣​ នៅក្នុងរោងចក្រមួយកន្លែង​ ភូមិស្វាយ​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះខន​ សុខុម​ ភេទ​ប្រុសអាយុ២៣ឆ្នាំ​ មុខរបរកម្មកររោងចក្រ​ ស្នាក់នៅបន្ទប់ជួលភូមិតាសេក​ សង្កាត់កំបូល​ ខណ្ឌកំបូល។

ជនរងគ្រោះឈ្មោះធាង​ រុន​ ភេទប្រុសអាយុ៤២ឆ្នាំ​ មុខរបរកម្មកររោងចក្រ​ ស្នាក់នៅភូមិស្វាយ​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។ ម៉ូតូដែលជនសង្ស័យលួចនោះម៉ាកហុងដាឌ្រីម​ ស៊េរីឆ្នាំ២០២២​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1 FD 1713 ។

តា​មប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុជនរងគ្រោះបានជិះម៉ូតូខ្លួនទៅធ្វេីការទុកក្នុងរោងចក្រដូចសព្វមួយដងបន្ទាប់មករូបគាត់ក៏បានទុកសោម៉ូតូនៅតុម៉ាស៊ីនដេដែលគាត់ធ្វេីការ​ លុះមកដល់វេលាកេីតហេតុយកសោបែជាមិនឃេីញក៏បានចេញមកមេីលម៉ូតូក៏បាត់មិនដឹងទៅណា។
ប្រភពដដែលបានបន្តថា​ បន្ទាប់មករូបគាត់ក៏សុំប្រធានឆែកមេីលកាមេរាសុវត្តិភាព​ ឃេីញជនសង្ស័យជិះចេញទៅ​ មួយសន្ទុះក៏ចូលចូលក្នុងរោងចក្រវិញ​ ដេីម្បីមកយកម៉ូតូខ្លួនមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម​ ស៊េរីឆ្នាំ២០២៣​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខកំពង់ឆ្នាំ1aN 1444 ទេីបឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដេីម្បីចាក់ការតាមនីតិវិធី៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print