ខេត្តសៀមរាប៖ នៅវេលាម៉ោង ១១ និង៥៧ នាទី ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅលេីផ្លូវជាតិលេខ 6 ត្រង់ចំណុចមុខធានាគាអេសុីលីដា ស្ថិតក្នុងកំពង់ក្តី១ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប រវាងរថយន្តម៉ាក HILUX VIGO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខចង្កូតស្តាំ BMC -1359 ទិសដៅពីលិចបត់ទៅជេីង ចូលធានាអេសុីលីដា និងមនុស្សបេីកបរម៉ូតូម៉ាក MBWGS 1200CC ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1 JV – 8448 (ទិសដៅស្របគ្នាពីលិចទៅកេីត) បណ្តាលអោយរបួសមនុស្សចំនួន ៣នាក់។
សមត្ថកិច្ចបានបញ្ជាក់ថា : ជនរងគ្រោះរួមមានឈ្មោះ :
១- ឈ្មោះ វណ្ណា សិត្យា ភេទប្រុសអាយុ ២៦ឆ្នាំ ទីលំនៅភូមិព្រែកតាអុងទី១ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល អ្នកបេីកបរម៉ូតូ របួសស្រាល ។
២- ឈ្មោះ ពៅ ចេនលីសារ ភេទស្រីអាយុ ២៤ឆ្នាំទីលំនៅភូមិព្រែកឯង ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ អ្នករួមដំណេីររបួសស្រាល ។
៣- អ្នកបេីបររថយន្តឈ្មោះ តាន់ រ៉ាវី ភេទប្រុសអាយុ ២៦ឆ្នាំទីលំនៅភូមិថ្មី ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប របួសស្រាល។
តាមការបំភ្លឺប្រាប់របស់សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក បញ្ជាក់ថា: អ្នកបេីកបរម៉ូតូ បេីកក្នុងល្បឿនលឿនជាន់ហ្រ្វាំងមិនជាប់ បណ្តាលអោយបើកបុករថយន្តពីក្រោយ។
ករណីនេះបានធ្វើការសម្របសម្រួល ចរចារគ្នា តាមសន្តិវិធី ដើម្បីបញ្ចប់ការប្តឹងផ្តល់គ្នា ៕