ចៅក្រមស៊ើបសួរចេញដីកាបង្គាប់ឲ្យចាប់ខ្លួនអតីតៈគ្រូពេទ្យរដ្ឋម្នាក់ ពាក់ពន្ធសំណុំរឿង.ឆបោក ទិញ.លក់ដីខ្យល់

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រី យី សុខវួច ចៅក្រមស៊ើបសួរសាលា ដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនអតីតៈគ្រូ ពេទ្យមិត្តភាពខ្មែរ.សូវៀត ម្នាក់ ដើម្បីយកទៅសាកសួរតាមពាក្យបណ្តឹងពីបទ.ឆបោក ពាក់ពន្ធក្នុងការរកស៊ីទិញ.លក់ដីខ្យល់ ។

ដោយអនុវត្តតាមបទបញ្ជារលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធា នីភ្នំពេញ កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងសមត្តកិច្ចជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញ បានចុះធ្វើការស្រាវជ្រាវ និងនាំខ្លួនជនត្រូវចោទ ជាអតីតៈគ្រូពេទ្យម្នាក់ នៅចំណុចភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៤៣៦(វ)ច.ន ចុះថ្ងៃទី១១ ខែឧសភាឆ្នាំ ២០២៣ របស់លោក ស្រី យី សុខវួច ចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទ.ឆបោក ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០២១ ។ 

ជនត្រូវចោទមានឈ្មោះ សំ សីណា ភេទប្រុស អាយុ ៥៣ ឆ្នាំ មុខរបរ គ្រូពេទ្យឯកជន អតីតៈពេទ្យរដ្ឋ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យបានរងនូវពាក្យបណ្តឹងពាក់ពន្ធពីបទ.ឆបោក តាមរូបភាពទិញ. លក់ដីខ្យល់ក្នុងទឹកប្រាក់ប្រមាណ១៥ ម៉ឺនដុល្លារអាមេរិក ។ សមត្តកិច្ចបង្ហើបឲ្យដឹងទៀតថា ក្នុងអំឡុងឆ្នាំ២០២១ ជនសង្ស័ យបានទទួលយកប្រាក់ពីជនរងគ្រោះជាបន្តបន្ទាប់ ដើម្បីរៀបចំដីធ្លីមួយកន្លែង នៅក្នុងស្រុកស្រែអំបិលខេត្តកោះកុង ។ លុះពេលបានប្រាក់ប្រមាណ១៥ ម៉ឺនដុល្លារអាមេរិកដល់ដៃហើយ ជន សង្ស័យមិនមានដីធ្លីឲ្យទៅដើមបណ្តឹងទេ ថែមទាំងគេចវេសមិន ព្រមចូលខ្លួនដោះស្រាយជាមួយម្ចាស់ប្រាក់ទៀត ដូច្នោះទើបជនរងគ្រោះបានដាក់ពាក្យបណ្តឹង ដើម្បីចាត់ការលើបុគ្គលអតីតៈគ្រូពេទ្យរូបនោះទៅតាមផ្លូវច្បាប់ ៕ ដោយរ៉ារ៉ា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print