ប៉ុនប៉ងលួចដែកមិនបានសម្រេច​ ត្រូវនគរបាលខណ្ឌដង្កោ​ ឃាត់ខ្លួនជនសង្ស័យបាន០៣នាក់

ចែករំលែក៖

ភ្នំពេញ​ ៖​ យោងតាមរបាយការណ៍របស់មន្ត្រីជំនាញ​ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ បានឱ្យដឹងនាព្រឹកថ្ងៃទី២០​ ខែធ្នូ​ ឆ្នាំ​២០២៣នេះ​ មានជនសង្ស័យចំនួន០៣នាក់ត្រូវបានកម្លាំងនគរបាលធ្វេីការបង្ក្រាបជាក់ស្តែងករណីអំពើ ប៉ុនប៉ងលួច (ដែក) កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១២និង៣០នាទី ត្រង់ចំណុចការដ្ឋានចាក់លូ ផ្លូវបេតុង ស្ថិតនៅភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឱ្យដឹងថា​ ជនរងគ្រោះឈ្មោះ ឡុង រតនា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ ទីលំនៅភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យចំនួន០៣នាក់ដែលឃាត់ខ្លួនបាន​រួមមាន​ ៖​ ទី១ឈ្មោះ ភួង ចាន់ណារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទី២ឈ្មោះ ហិន ធា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទី៣ឈ្មោះហិន យ៉េន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជនសង្ស័យទាំង០៣នាក់មានសារធាតុញៀន) ។
វត្ថុតាងចាប់យក៖ ១/ម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានផ្លាកលេខ(ម៉ូតូចាស់) ចំនួន០១គ្រឿង ,២/ពូថៅដងជ័រ ប្រវែង៤៥សង់ទីម៉ែត្រ ចំនួន០១ ។
គួរបញ្ជាក់ថា​ ៖ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១២និង៣០នាទី ជនសង្ស័យចំនួន០៣នាក់ខាងលេី​ បាននាំគ្នាជិះម៉ូតូ០១គ្រឿងម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានផ្លាកលេខ(ម៉ូតូចាស់) ធ្វើសកម្មភាពចូលលួចដែកនៅក្នុងការដ្ឋានចាក់លូ របស់ជនរងគ្រោះឈ្មោះ ឡុង រតនា ភេទស្រី អាយុ៣៧ឆ្នាំ ត្រង់ចំណុចការដ្ឋានចាក់លូ ផ្លូវបេតុង ស្ថិតនៅភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ ស្រាប់តែឈ្មោះ ឈួន រតន: ភេទប្រុស អាយុ៣០ឆ្នាំ(ត្រូវជាប្អូនរបស់ជនរងគ្រោះ)បានឃើញជនសង្ស័យកំពុងធ្វើសកម្មភាពលួចកាត់ដែកទ្វារឃ្លាំងក៏ទូរស័ព្ទប្រាប់ជនរងគ្រោះហើយក៏បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ខាងលើរួមនិងវត្ថុតាង១/ម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានផ្លាកលេខ(ម៉ូតូចាស់) ចំនួន០១គ្រឿង ,២/ពូថៅដងជ័រ ប្រវែង៤៥សង់ទីម៉ែត្រ ចំនួន០១ រួចជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែងឲ្យជួយអន្តរាគមន៍​ ។ ភ្លាមៗសមត្ថកិច្ចក៏បានចុះទៅដល់កើតហេតុ រួចក៏បានឃាត់ខ្លួនជនសង្ស័យខាងលើរួមនិងវត្ថុតាងយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែងតាមនីតិវិធីច្បាប់តែម្តង។
​ ក្រោយពីធ្វើការសាកសួរទៅលេីជនសង្ស័យខាងលេី​ ពួកគេបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា​ ពិតជាបានធ្វើសកម្មភាពចូលក្នុងការដ្ឋានចាក់លូប៉ុនប៉ងលួចដែក របស់ជនរងគ្រោះប្រាកដមែន ។​ បច្ចុប្បន្ន​ ជនសង្ស័យទាំង០៣នាក់​ រួមទាំងវត្ថុតាង​ ត្រូវបានសមត្ថកិច្ចជំនាញ​ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ កសាងសំណុំរឿងដេីម្បីត្រៀមបញ្ចូនទៅតុលាការ​ ផ្ដន្ទាទោសតាមច្បាប់​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print