ខេត្តតាកែវ ៖ រថយន្តនឹងម៉ូតូបុកគ្នាពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់ស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តតាកែវ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម៉ោង៧និង១០នាទីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣
តាមបណ្ដោយផ្លូវជាតិលេខ ២ ត្រង់ចំណុចក្បែរវត្តតុំ ស្ថិតនៅភូមិត្រាំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
សមត្ថកិច្ចបានឲ្យដឹងថាសពនៅមិនទាន់ស្គាល់អត្តសញ្ញាណ បើកម៉ូតូម៉ា Yamaha មិនមានស្លាកលេខ។
ប្រភពពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក ford ពណ៌ស ពាក់ស្លាក លេខ 2BB 7259 ភ្នំពេញ បើកបរក្នុងទិសដៅពីត្បូងមកជើង ចំណែកម៉ូតូម៉ាក អ៊ិចហ្សើទ័រពណ៌ចំរុះ គ្មានស្លាលេខ បើកបរពីទិសដៅខាងជើងមកត្បូង (មកពីជូនប្រពន្ធទៅរោងចក្រ) ខណៈមកដល់ចំណុចកើតហេតុរថយន្តនឹងម៉ូតូបានបុកគ្នាចំពីមុខម៉ូតូពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តតាកែវ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងសមត្ថកិច្ចជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងដូនកែវ បានចុះមកវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយ ចំណែកអ្នកបើកបររថយន្តសមត្ថកិច្ចបានឃាត់ទៅសួរនាំដើម្បីចាត់ការបន្តតាមនីតិវិធី៕