ក្លិប Sunderland បានតែងតាំងអតីតគ្រូបង្វឹកក្រុម Rangers លោក Michael Beale ជាគ្រូបង្វឹកថ្មីរបស់ពួកគេ ដើម្បីជំនួសតំណែងលោក Tony Mowbray ដែលជាក្លិបនៅ Championship បានប្រកាសកាលពីថ្ងៃអង្គារ ទី១៩ ខែធ្នូ។
Sunderland បានបណ្តេញលោក Mowbray បន្ទាប់ពីដឹកនាំ១៥ខែនៅដើមខែធ្នូ។ គាត់បានដឹកនាំ Sunderland ទៅកាន់វគ្គPlayoffs Championship ក្នុងរដូវកាលដំបូងរបស់គាត់ ប៉ុន្តែក្លិបបានឈ្នះតែ២ប្រកួតប៉ុណ្ណោះក្នុងចំណោមការប្រកួតលីកចំនួន៩ចុងក្រោយ ខណៈពេលដែលគាត់ដឹកនាំ។
ក្លិបលីកកំពូលហុល្លង់ Rangers បាន ចែកផ្លូវ ជាមួយលោក Beale បន្ទាប់ពី លទ្ធផល ក្នុង រដូវ កាល នេះ មិន ដូច ការរំពឹងទុក។អតីតកីឡាករ Charlton Athletic វ័យ៤៣ឆ្នាំរូបនេះក៏ជាផ្នែកមួយនៃការបង្វឹកនៅសាលា Chelsea និង Liverpool ផងដែរ។
Sunderland បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “Beale បានចុះហត្ថលេខាលើកិច្ចសន្យារហូតដល់រដូវក្តៅឆ្នាំ២០២៦នៅកីឡដ្ឋាន Stadium of Light ហើយបានចាប់ផ្តើមតួនាទីរបស់គាត់កាលពីថ្ងៃចន្ទ ដោយត្រលប់មកធ្វើជាគ្រូបង្វឹកវិញរយៈពេល២ខែបន្ទាប់ពីចាកចេញពីក្រុម Rangers” ។
បច្ចុប្បន្នក្រុម Sunderland ឈរនៅលេខរៀងទី៧នៅខាងក្រៅកន្លែងប្រកួត Playoff និងធ្វើជាម្ចាស់ផ្ទះ Coventry នៅថ្ងៃសៅរ៍ខាងមុខនេះ ៕ (រូបភាព ៖ Reuters/CNA)