ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះថា តើអ្នកដឹងទេផ្លាកសញ្ញាទាំង២នេះ មានន័យយ៉ាងដូចម្តេច?
ក្រសួងសាធារណការ បានគូសបញ្ជាក់ថា ផ្លាកសញ្ញាលេខ 1៖ សញ្ញានេះ តម្រូវឱ្យអ្នកបើកបរយានជំនិះគ្រប់ប្រភេទបន្ថយល្បឿន។
ផ្លាកសញ្ញាលេខ 2៖ សញ្ញានេះ ប្រើសម្រាប់ផ្ដល់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវ អំពីទីកន្លែងសម្រាប់ថ្មើរជើងដែលត្រូវឆ្លងកាត់។
បញ្ជាក់៖ ករណីផ្លាកសញ្ញាទាំងពីរនេះជាប់គ្នា មានន័យថាជាការជូនដំណឹងទៅអ្នកបើកបរត្រូវបន្ថយល្បឿន និងប្រុងប្រយ័ត្ន ពីព្រោះនឹងមានអ្នកថ្មើរជើងឆ្លងកាត់នៅខាងមុខ។
ក្រសួងសូមស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋ ក្នុងការរាយការណ៍តាមរយៈកម្មវិធីថែទាំផ្លូវ ( ROAD CARE Mobile App) ករណីឃើញមានគំនូសសញ្ញាចរាចរណ៍រលុប ឬផ្លាកសញ្ញាមានការបាក់បែក ដើម្បីអាចឱ្យមន្រ្តីជំនាញ ឬមន្ត្រីពាក់ព័ន្ធធ្វើការត្រួតពិនិត្យ និងចាត់វិធានការទាន់ពេលវេលា។
លើសពីនេះទៅទៀតបងប្អូនប្រជាពលរដ្ឋក៏អាចចូលរួមសហការរាយការណ៍ពីផ្លូវដែលត្រូវជួសជុលថែទាំ និងសញ្ញាចរាចរណ៍បានផងដែរ។ សូមបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ទំាងអស់គ្នា និងជួយថែរក្សាផ្លូវថ្នល់របស់យើង ដើម្បីធ្វើដំណើរបានងាយស្រួល និងមានសុខសុវត្ថិភាព៕