រថយន្តឡិចស៊ីសRX300បើកបុកបង្គោលភ្លើងបាក់មួយដើមរថយន្តរងការខូចខាតស្ទើទាំងស្រុង

ចែករំលែក៖

ភ្នំពេញ៖ បង្គោលភ្លើងមួយដើមបានបាក់រៀបស្មើដល់ដីដោយសារតែរថយន្តឡិចស៊ីស RX300 មួយគ្រឿងម្ចាស់ទំនងជាស្រវឹងបើកក្នុងល្បឿនលឿនជ្រុលបុកពេញទំហឹងបណ្តាលឲ្យរថយន្តរងការខូចខាតស្ទើទាំងស្រុងនិងមនុស្សចំនួន៦នាក់រងរបួសធ្ងន់ស្រាល។

...

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចមុខរោងចក្រផលិតកុងម៉ា តាមបណ្តោយផ្លួវបេតុង ភូមិគល់សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកឡិចស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2R-0223 បើកបរដោយបុរសម្នាក់និងបុរសម្នាក់ទៀតរួមដំណើរជាមួយ ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុក៏រេចង្កូតទៅបុកបង្គោលភ្លើងទាំងកំរោលបណ្តាលឲ្យបង្គោលភ្លើងបាក់អស់មួយដើមចំណែករថយន្តរងការខូចខាតស្ទើទាំងស្រុងដោយឡែកមនុស្សដែលនៅខាងក្នុងរងរបួសផងដែរ។

ក្រោយពេលកើតហេតុម្ចាស់រថយន្តបានគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុត្រូវសមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមនីតិវិធី៕

image2 (1)

image3

image1

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print