ជនសង្ស័យម្នាក់វាយគូទំនាស់ឲ្យរបួសត្រូវនគរបាលចាប់ខ្លួនបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពវាយគូរទំនាស់ បណ្តាលឲ្យរងរបួសត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន បញ្ជូនទៅកាន់សាលាដំបូងខេត្តនៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ពីបទ “ហិង្សាដោយចេតនា” ដើម្បីចាត់ការតាមច្បាប់ ។

...

ករណីនេះបានកើតឡើង កាលពីវេលា១១ និង៣០នាទីយប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦ ត្រង់ចំណុចខាងមុខវត្តបន្ទាយម្លូ ហៅវត្តជ្រោយជ្រែ ស្ថិតក្នុងភូមិជ្រោយជ្រែ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហួត ភារៈ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិជ្រោយជ្រែ ឃុំសំបួរ ស្រុកល្វាឯម ។ ចំណែកឯជនរងគ្រោះឈ្មោះ ជុំ បូរី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករទូកដរ មានទីលំនៅភូមិជ្រោយជ្រែ ឃុំសំបួរ ស្រុកល្វាឯម ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ គឺនៅវេលាយប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦ ជនរងគ្រោះនិងមិត្តភក្តិ២នាក់ទៀត បាននាំគ្នាជិះម៉ូតូទៅឈប់អង្គុយលេងនៅខាងមុខវត្តបន្ទាយម្លូ ហៅវត្តជ្រោយជ្រែ ក៏បានជួបគ្នាជាមួយជនសង្ស័យនិងបក្ខពួកកំពុងនៅទីនោះដែរ ខណៈនោះក្រុមជនរងគ្រោះនិងក្រុមជនសង្ស័យបានឈ្លោះប្រកែកពាក្យសម្ដីគ្នា ។ ភ្លាមៗនោះជនសង្ស័យបានទាញដំបងវាយជនរងគ្រោះ បណ្តាលឲ្យរងរបួសបែកក្បាលទើបនាំគ្នាគេចខ្លួនបាត់ទៅ ។ ក្រោយពីទៅព្យាបាលរបួសនៅមន្ទីរពេទ្យ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ហើយសមត្ថកិច្ចក៏បានអន្តរាគមន៍រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

3701adc1-ee9a-42c9-9f7d-8a246878fa98

ដោយ៖ ស្អាងជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print