ខ្សែប្រយុទ្ធ Victor Osimhen របស់ក្រុម Napoli បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីដែលមានរហូតដល់ឆ្នាំ២០២៦ជាមួយក្លិបនៅលីកកំពូលអ៊ីតាលីមួយនេះ។
កីឡាករវ័យ២៤ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន២៦គ្រាប់ក្នុងក្របខ័ណ្ឌ Serie A ក្នុងការបង្ហាញខ្លួនចំនួន៣២លើកក្នុងឆ្នាំ២០២២–២០២៣ខណៈដែលគាត់បានជួយ Napoli ឈ្នះជើងឯកលីកដំបូងរបស់ពួកគេក្នុងរយៈពេល៣៣ឆ្នាំ។
Osimhen ដែលរកបាន៣១គ្រាប់ក្នុងការប្រកួតទាំងអស់កាលពីរដូវកាលមុនត្រូវបានគ្រងដំណែងជាកីឡាករឆ្នើមរបស់សមាគមបាល់ទាត់អ៊ីតាលីកាលពីដើមខែនេះ។ គាត់ក៏បានជាប់ឈ្មោះជាកីឡាករបាល់ទាត់អាហ្វ្រិកប្រចាំឆ្នាំ២០២៣ផងដែរ។
Osimhen បាននិយាយកាលពីខែវិច្ឆិកាថា គាត់បានធ្វើការសម្រេចចិត្តមួយដែលល្អសម្រាប់អាជីពរបស់គាត់ បន្ទាប់ពីត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅអារ៉ាប៊ីសាអ៊ូឌីតនៅរដូវក្តៅ។
កិច្ចសន្យាមុនរបស់គាត់ត្រូវបានគ្រោងនឹងផុតកំណត់នៅឆ្នាំ២០២៥។ Napoli បាន បញ្ជាក់ ពី ការ បន្ត កុងត្រា របស់ ខ្សែ ប្រយុទ្ធ រូបនេះ នៅ លើ បណ្ដាញ សង្គម ជាមួយ នឹង ការ បង្ហោះ
ដែលអានថា រួមគ្នារហូតដល់ឆ្នាំ២០២៦ និងរូបភាពរបស់ Osimhen និងប្រធានក្លិប Aurelio De Laurentiis ៕ (រូបភាព ៖ BBC Sport)