អាជ្ញាធរសង្កាត់ចោមចៅទី៣ដាក់គ្រឿងចក្រជួសជុលផ្លូវដែលរងការខូចខាតជាយូរមកហេីយ

ចែករំលែក៖

ភ្នំពេញ៖​ ផ្លូវបេតុងមួយខ្សែរងការខូចខាតជាយូរឆ្នាំមកហេីយរងផលប៉ះពាលដល់ការធ្វេីដំណេីរនិងរកស៊ីរបស់បងប្អូនប្រជាពលរដ្ឋ​ ពេលនេះនៅព្រឹកថ្ងៃទី២៥​ខែធ្នូឆ្នាំ២០២៣​ អាជ្ញាធរសង្កាត់ចោមចៅទី៣​ បានដាក់គ្រឿងចក្រដេីម្បីជួសជុលឱ្យល្អឡេីងវិញ។

លោក​ វ៉ា​ សាវឿន​ ចៅសង្កាត់ចោមចៅទី៣​ បានឱ្យដឹងថា​ ផ្លូវខាងលេីស្ថិតនៅភូមិត្រពាំងពោធិ៍​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ ដែលទ្រុឌទ្រោមជាយូមកហេីយ។

លោកបន្តថា​ ផ្លូវដែលត្រូវបានជួសជុលមានប្រវែង៧២​ ម៉ែត្រ​ ទទឹង៨ម៉ែត្រ​ ហេីយថវិការដែលជួសជុលនេះគឺមូលនីធិអភិវឌ្ឍរបស់សង្កាត់ចោមចៅទី៣។

...

ជាមួយគ្នានោះផងដែរ​ លោកស្រី​ ឈ្មោះថា​ ធីថា​ ជាអាជីវកលក់ដូរនៅទីនោះ​ បានឱ្យដឹងថា​ រូបគាត់រស់នៅទីនោះអស់រយះពេល១០ឆ្នាំមកហេីយ​ ចំណែកផ្លូវដែលខូចខាងលេីគឺរយះពេលប្រហែល៤ឆ្នាំមកហេីយ​ ដោយរងផលប៉ះពាលដល់ការរស់នៅនិងរកស៊ីយ៉ាងខ្លាំង​ តែមកដល់ពេលនេះដោយការយកចិត្តទុកដាក់របស់អាជ្ញាធរក៏បានជួសជុលឱ្យល្អស្អាតឡេីងវិញ​ ធ្វេីឱ្យរូបគាត់រំភេីបនិងសប្បាយចិត្ត​ ក៏អរគុណដល់អាជ្ញាធរសង្កាត់ចោមចៅទី៣​ ដែលតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print