រថយន្តស្ទូចបេីកបុកនឹងកិនម៉ូតូស្គុបពីនៅមុខពេទ្យរុស្សុី​រងការខូចខាត​យ៉ាងដំណំ

ចែករំលែក៖

​    ភ្នំពេញ​ ៖​ បុរសម្នាក់​ បានបេីករថយន្តស្ទូចមួយគ្រឿងមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូស្គុបពីពីក្រោយ​ បណ្ដាលឲ្យខូចខាតយ៉ាងដំណំ​ តែនារីរងគ្រោះម្ចាស់ម៉ូតូខ្ទៀតចេញក្រៅរងរបួសស្រាល ដោយបង្កការភ្ញាក់ផ្អេីល​ និងស្ទះចរាចរណ៍ដល់អ្នកដំណេីរកាលវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣​ នៅតាមបណ្ដោយផ្លូវ២៧១​ ត្រង់ចំណុចមុខមន្ទីរពេទ្យរុស្សុី​ ក្នុងសង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

      បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុ​ គេឃើញរថយន្តបង្កម៉ាក​ ហ៊ីយ៉ាន់ដាយជាប្រភេទរថយន្តស្ទូច​ ក្បាលពណ៌ស​ ពាក់ផ្លាកលេខភ្នំពេញ3E -2994 បើកបរដោយបុរសម្នាក់ទិសដៅពីជើងទៅត្បូង​ ខណះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកម៉ូតូស្គុបពី​ ពណ៌ខ្មៅ​ ជិះដោយនារីម្នាក់ស្របគ្នានឹងបំរុងបត់ចូលមន្ទីរពេទ្យរុស្សុី​ តែមិនទាន់បត់ផុតផង​ក៏ត្រូវរថយន្តស្ទួចមកបុកពីក្រោយពេញ​ បណ្ដាលឱ្យនារីរងគ្រោះខ្ទៀតចេញពីម៉ូតូមកផ្លូវម្ខាងរងរបួសស្រាល​ តែម៉ូតូខ្ទាតចូលក្រោមកង់រថយន្ត​ កិនរងការខូចខាតយ៉ាងដំណំ។

​      ក្រោយកើតហេតុ​ តៃកុងរថយន្តបង្កបានចុះពីរថយន្តគេចខ្លួនបាត់ស្រមោល​ ទេីបធ្វេីឱ្យរថយន្តនៅកណ្ដាលផ្លូវបង្កការកក់ស្ទះចរាចរណ៍ដល់អ្នកដំណេីរ​ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានចុះមកដល់​ និងជួយសម្រួលចរាចរណ៍​ ព្រមទាំងមានតំណាងរថយន្តបង្កចេញមកដោះស្រាយជាមួយភាគីម៉ូតូ​ ទេីបអាចបញ្ចប់រឿង​ យកម៉ូតូនិងរថយន្តចេញពីកន្លែងកេីតហេតុបាន​ ៕​ ដោយ​ ៖​ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print