បុរសម្នាក់រងរបួសធ្ងន់​ខណៈជិះម៉ូតូលឿនពេកជ្រុលទៅបុករថយន្តស៊េរីទំនេីបពេញទំហឹង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូឌ្រីមបោះពួយក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តស៊េរីទំនេីបមួយគ្រឿងដែលកំពុងបត់ចូលភោជនីយដ្ឋានមួយកន្លែងចំពីមុខយ៉ាងពេញទំហឹង បណ្ដាលឱ្យអ្នកជិះម៉ូតូបោកផ្ទប់នឹងរថយន្តរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ​ កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវដីថ្មី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
​   តាមប្រភពព័ត៍មានពីកន្លែងកេីតហេតុបានឱ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IJ-6998 បោះពួយក្នុងល្បឿនយ៉ាងលឿនពីត្បូងទៅជេីង។ លុះមកដល់ចំណុចកេីតហេតុខាងលេីបានអកហ្សឺចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុករថយន្តស៊េរីទំនេីបមួយគ្រឿង ម៉ាក មែរសឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា KC.16.06 ដែលកំពុងបត់ចូលភោជនីយដ្ឋានមួយកន្លែង ចំពីមុខយ៉ាងពេញទំហឹងបណ្ដាលឱ្យអ្នកជិះម៉ូតូដួលបោកផ្ទប់នឹងរថយន្តរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។
ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ រីឯម៉ូតូវិញ ស្រុញ១កំណាត់មុខ ។
​     ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយក៏បានទាក់ទងទៅខាងជំនាញឱ្យចុះមកវាស់វែង យកម៉ូតូនិងរថយន្តទៅរក្សាទុកបណ្ដោះអាសន្ន រង់ចាំដោះស្រាយគ្នា ពេលក្រោយតាមនីតិវិធី​ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print