ប្រពន្ធដាស់ប្តីមិនភ្ញាក់ ដឹកដល់មន្ទីរពេទ្យស្លាប់បាត់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ជាមន្ត្រីយោធាខណៈមកពីកម្មវិធីជប់លៀងវិញក៏ចូលទៅសម្រាកពេលប្រពន្ធទៅដាស់បែរជាបាត់មាត់កខំដឹកប្តីទៅមន្ទីរពេទ្យក្រុមគ្រូពេទ្យប្រាប់ថាស្លាប់បាត់ទៅហេីយ​ ទេីបរាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យជាក់ស្តែង​ កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី២៦​ ខែធ្នូ​ ឆ្នាំ២០២៣​ ស្ថិតនៅចំនុចបន្ទប់ជួលគ្មានលេខ ភូមិត្រពាំងល្វា សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះ(សព) ឈ្មោះធូក ចទ្ធី ភេទប្រុសអាយុ29ឆ្នាំ មុខរបរ យោធា កងឯកភាព យោធភូមិភាគពិសេស​ មាន
ស្រុកកំណើត ភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម​ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ ។

តាមសម្តីប្រពន្ធជនរងគ្រោះបានឱ្យដឹងថា ប្ដីរបស់គាត់មានកម្មវិធីជប់លៀង ហើយហូបស្រាបៀរអស់បួនទៅប្រាំកំប៉ុង ក៏ចូលសម្រាកធម្មតា បានមួយសន្ទុះស្រាប់តែប្ដីរបស់ ថ្ងូរតិចៗតែមិនចាប់អារម្មណ៍ ហើយប្រពន្ធជនរងគ្រោះ បានដាស់ដែរតែមិនភ្ញាក់ បន្ទាប់មកគាត់ក៏បានដឹកប្ដីរបស់គាត់ទៅមន្ទីរពេទ្យរ៉ូយ៉ាល់ តែពេទ្យបានប្រាប់ថាប្ដីរបស់គាត់បានស្លាប់បាត់ហើយ បន្ទាប់មកក៏ដឹកសពមកបន្ទប់ជួលវិញ ហើយក៏រាយការណ៍ជូនទៅសមត្ថកិច្ចតែម្ដង។

តាមការពិនិត្យរបស់ការិយាល័យជំនាញបច្ចេកទេសវិទ្យាសាស្ត្រ កោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារ គាំងបេះដូង អាចមកពីជម្ងឺបេះដូង។
បច្ចុប្បន្នសពប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print