ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៣ នាក់ក្នុង ស្រី ម្នាក់ និង ប្រុស ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំក្រោយពីពួកគេជិះ ម៉ូតូ អត់ស្លាក់លេខ គួរ ឲ្យ សង្ស័យ លុះ ពេល សមត្ថកិច្ច ហៅឃាត់ ម៉ូតូ ធ្វើការ ឆែកឆេរ ក៏ ស្រាប់តែ ប្រទះ ឃើញ ដែកកាច់ សោ ក ម៉ូតូ ដែល លាក់នៅក្នុង ជើង ខោ។
ហេតុការណ៍ នេះ បង្ក ឲ្យ មានការ ភ្ញាក់ផ្អើល កាលពី វេលា ម៉ោង ១០ យប់ ថ្ងៃ ទី ២៥ ខែធ្នូ ឆ្នាំ ២០២៣ នៅ ចំណុច របង ព្រ លាន យន្តហោះ អន្តរជាតិ ភ្នំពេញ ស្ថិតក្នុងភូមិ ព្រៃ ទា សង្កាត់ចោម ចៅទី ៣ ខណ្ឌពោធិ៍ សែន ជ័យ រាជធានី ភ្នំពេញ ។
ជនសង្ស័យ ទាំង ៣ នាក់ ខាងលើ នេះ ទី ១- ឈ្មោះ សុខ ណា ន់ ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ មិន ពិតប្រាកដ មានស្រុក កំណើត នៅ ស្រុក សាលា ក្រៅ ក្រុង ប៉ោយ ប៉ែ ត ។ ទី ២- ឈ្មោះ ធឿ ន សំណាង ភេទ ប្រុស អាយុ ១៩ ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់ នៅ ភូមិ ពាន់មាស ខាងកើត ឃុំ លំពង់ ស្រុក បាទី ខេត្តតាកែវ និង ទី ៣- ឈ្មោះ ផា ន់ សុខ ណៃ ភេទ ស្រី អាយុ ១៥ ឆ្នាំ មុខរបរ កាត់ដេរ ស្នាក់ នៅ ឃុំ តា លុន ស្រុក ស្អាង ខេត្តកណ្ដាល ។
សមត្ថកិច្ចបានឲ្យដឹងថា នៅ មុនពេល កើតហេតុ កម្លាំង នគរបាល ប៉ុស្តិ៍ ចោម ចៅ ទី ៣ ចេញ ល្បាតនៅក្នុងមូលដ្ឋាន តំបន់ងាយរងគ្រោះដេីម្បីការពារ សុវត្ថិភាព ដល់ បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ នៅ ក្នុង មូលដ្ឋាន ។
ខណៈកម្លាំងល្បាតដល់ចំណុចកេីតហេតុ ក៏ ប្រទះឃើញ ជនសង្ស័យ ចំនួន ៣ នាក់ ក្នុងនោះ ស្រី ម្នាក់ និង ប្រុស ២ នាក់ បាន ជិះ ម៉ូតូ មួយ គ្រឿង ម៉ាក ហុងដា ឌ្រី ម ស៊េរី ២០១៥ ឡើង តែម ស៊េរី ឆ្នាំ ២០២២ ពណ៌ ស មិន មានស្លាកលេខ ។ ដោយ មានការ សង្ស័យ កម្លាំង នគរ បាល ប៉ុស្តិ៍ ក៏ ឃាត់ ម៉ូតូ ធ្វើការ សួរនាំ និង ឆែកឆេរ ក៏ ស្រាប់តែ ប្រទះ ឃើញ ដែក កាច់ សោ . ក ម៉ូតូ លាក់ក្នុង ជើងខោ បន្ទាប់មក ក៏ នាំ ខ្លួន ជនសង្ស័យ ទាំង ៣ នាក់ នោះ យក ទៅ សួរនាំនៅ ប៉ុស្តិ៍ នគរបាល ចោម ចៅ ទី ៣ ភ្លាម ៗ តែ ម្ដង ។
នៅមុខសមត្ថកិច្ចជនសង្ស័យ ម្នាក់ បាន សារភាព ថា ខ្លួន ធ្លាប់ ធ្វេីសកម្មភាពលួចម៉ូតូនៅ ខេត្ត ម្តង រួច មក ហើយ ។
ក្រោយ ពេល កើតហេតុ កម្លាំង នគរបាល ប៉ុស្តិ៍ បាន កសាង សំណុំរឿង បញ្ជូន ខ្លួន ជនសង្ស័យ ទាំង ៣ នាក់ ខាងលើ រួម នឹង ម៉ូតូ ព្រមទាំង វត្ថុ តាង បញ្ជូន ទៅ កាន់ ផ្នែក ជំនាញ ព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការ តាមនីតិវិធី៕