ជនសង្ស័យកាច់កម៉ូតូស្កុបពី នៅមុខមន្ទីរសំរាកព្យាបាលពន្លឺបូព៌ា២ ស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង: មានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរនិងសមត្ថកិច្ច បន្ទាប់ពីបុគ្គលិកមន្ទីសំរាកព្យាបាលពន្លឺបូពា២ ដើរចេញមកខាងក្រៅមិនឃើញម៉ូតូរបស់ខ្លួន។

ហេតការណ៏នេះបានកើតឡើងកាល ពីវេលាម៉ោង៤ និង៣៨នាទី ល្ងាច ថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០២៣ ចំណុចមន្ទីសំរាកព្យាបាលពន្លឺបូពា៌២ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

យោងតាមនគរបាលស្រុកស្វាយទាបបានឱ្យដឹងនារសៀលថ្ងៃទី២៨ខែធ្នូឆ្នាំ២០២៣នេះថាម្ចាស់ម៉ូតូរងគ្រោះមានឈ្មោះ តូច សោភា ភេទស្រី អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកមន្ទីរសំរាកព្យាបាលពន្លឺបូពា៌២ ទីលំនៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

ចំណែកម៉ូតួដែលចោកាច់ក ម៉ាកហុងដាស្កុបពីពណ៌ស សេរីឆ្នាំ២០២១ ពាក់ស្លាកលេខ ស្វាយរៀង1R-5353លេខតួ:KT120D8314826
លេខម៉ាស៊ឺន:KT120DE8314826។

បើតាមម្ចាស់ម៉ូតូបានប្រាប់សមត្ថកិច្ចថាមុនកើតហេតុ ខ្លួនបានជិះម៉ូតូ មួយគ្រឿងម៉ាក ស្កុបពី ពណ៌ស សេរីឆ្នាំ២០២១ ពាក់ស្លាកលេខស្វាយរៀង1R-5353 ចេញពីផ្ទះនៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ មកធ្វើការនៅ មន្ទីរសំរាកព្យាបាលពន្លឺបូពា៌២ ចតនៅខាងមុខ ចាក់សោរ ក ដូចសព្វរាល់ដង ។

ប្រភពបន្តថា ក្រោយមកនៅវេលាម៉ោង ៤ និង៣៨នាទី ល្ងាច ខ្លួនក៏បានដើរចេញមកខាងក្រៅយកខ្យល់អាកាស ខណះនោះក៏ក្រឡេកមើលម៉ូតូបាត់មិនឃើញក៏មានការភ្ញាក់ផ្អើលនិងរាយការណ៍មកសមត្ថកិច្ចតែម្ដង។

ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានមកដល់ធ្វើកំណត់ហេតុ និងកំពុងធ្វើការស្រាវជ្រាវរកជនសង្ស័យមកចាត់ការតាមច្បាប់អោយខានតែបាន៕

...

យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print