កម្លាំងស្នងការនគរបាលខេត្តរតនគិរីសហការជាមួយអធិការនគរបាលស្រុកវើុនសៃ ចុះឆេកឆេរផ្ទះប្រពន្ធចុងជនល្មើសរកឃើញអាវុធវែង-ខ្លី២ដើម

ចែករំលែក៖

ខេត្តរតនគិរី៖ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីសហការជាមួយកម្លាំងនគរបាលស្រុកវ៉ើនសៃ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ បានចុះឆេកឆេរផ្ទះមុខសញ្ញាសង្ស័យឈ្មោះ ពេជ្រ ផល្លី ២កន្លែង (ផ្ទះប្រពន្ធដើម និងប្រពន្ធចុង) នៅភូមិទៀមក្រោម ឃុំភ្នំកុក ស្រុកវ៉ើនសៃ  ខេត្តរតនគិរី។

...

កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅមានជនល្មើស២នាក់ប្រដាប់ដោយអាវុធវែង១ដើមបានចូលធ្វើសកមុ្មភាពគំរាមភ្ជង់ប្លន់ហើយចាប់ចងម្ចាស់ផ្ទះ២នាក់ប្តីប្រពន្ធរួចបានប្រមូលយកសម្ភារៈមួយចំនួននៅចំណុចផ្លូវចូលក្រុមហ៊ុនម៉ាងយ៉ាងខេ ស្ថិតនៅភូមិវ៉ង ឃុំកាជូន ស្រុកវ៉ើនសៃ ខេត្តរតនគិរី ។

ដោយជនសង្ស័យបានរត់គេចខ្លួន ស្នងការដ្ឋានខេត្តរតនគិរីសហការជាមួយស្នងការដ្ឋានខេត្តត្បូងឃ្មុំ និងដឹកនាំជំនាញដោយនាយកដ្ឋានព្រហ្មទណ្ឌបានដំណើរការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យពីរនាក់ ទី១-ឈ្មោះ តាំ គ្រីយ៉ា មានទីលំនៅស្រុកពញ្ញាក្រែក និងទី២-ឈ្មោះ នី យូសុខ មានទីលំនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ (អ្នកទាំង២ជនជាតិខ្មែរអ៊ិស្លាម) ជនសង្ស័យឈ្មោះ ពេជ្រ ផល្លី បានរត់គេចខ្លួន។

តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើនៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងនគរបាលជំនាញខេត្តរតនគិរីដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាចុះឃាត់ខ្លួនជនសង្ស័យម្នាក់ជាប្រពន្ធចុងរបស់ឈ្មោះ ពេជ្រ ផល្លី មានឈ្មោះ ក្រាយ ច្រំ ជនជាតិលន់ មានទីលំនៅភូមិទៀមក្រោម ឃុំភ្នំកុក ស្រុកវ៉ើនសៃ ជាបក្ខពួក។

ឆ្លងតាមការសួរចម្លើយជនសង្ស័យឈ្មោះ ក្រាយ ច្រំ បាននាំកម្លាំងទៅយកវត្ថុតាងក្នុងអំពើប្លន់ដែលបានលាក់ទុករួមមានអាវុធ AK កាត់ស្វាយ១ដើម បង់១ គ្រាប់២៦គ្រាប់ និងអាវុធខ្លី១ដើម បង់១ គ្រាប់៩គ្រាប់ កងដៃផ្លាក់ទីន១វង់ ក្រវិលផ្លាក់ទីន១គូ ចិញ្ចៀនផ្លាក់ទី១វង់ និងខោខូវប៊យ២។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងនាំមកស្នងការដ្ឋាននគរបាលខេត្តរតនគិរីដើម្បីបំពេញបែបបទតាមនីតិវិធីបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់៕

IMG-20160711-WA0110

IMG-20160711-WA0111

ដោយ៖ វុទ្ធឦសាន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print