ជនសង្ស័យសកម្មឆក់ត្រី មន្ត្រីក្រុមអភិរក្សត្រីមេពូជ ឃាត់ខ្លួនបានហើយ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ជនសង្ស័យសកម្មប្រើប្រាស់ឧបករណ៍ឆក់ត្រីពេលថ្ងៃនោះត្រូវបានក្រុមអភិរក្សត្រីមេពូជនាំគ្នាប្រដេញស្ទាក់ឃាត់ខ្លួនបានហើយ ។

ការឃាត់ខ្លួនអ្នកសកម្មឆក់ត្រីនោះកម្លាំងក្រុមអភិរក្សធ្វើឡើងនៅរសៀលថ្ងៃទី២៨ខែធ្នូឆ្នាំ២០២៣ក្នុងតំបន់រាមសារចំណុចបន្ទាយកោះកាង ក្នុងភូមិសាស្ត្រភូមិថ្មី សង្កាត់សាមគ្គី ក្រុង ខេត្តស្ទឹងត្រែង។

ក្នុងសកម្មភាពល្បាតអភិរក្សត្រីមេពូជកម្លាំងប្រចាំការតំបន់រាមសារសហការជាមួយប្រជាសហគមន៍នេសាទភូមិថ្មី នៅវេលាម៉ោង២ រសៀល បានចុះល្បាតត្រួតពិនិត្យតាមដាន បទល្មើសឆក់ត្រីក្នុងតំបន់រ៉ាមសារនិងប្រដេញតាមឃាត់ខ្លួនជនសង្ស័យបានម្នាក់ រួមនិងឧបករណ៍ឆក់ព៌ណក្រហមខ្នាតធំមូយគ្រឿងអាគុយចំនួន២ ទូកនិងម៉ាស៊ីនមួយសម្រាប់ យកមករក្សារទុកអនុវត្តតាមនិតិវិធី ។

លោកចាន់ធឿងមន្ត្រីអភិរក្សត្រីមេពូជប្រចាំតំបន់រាមសារបានបញ្ជាក់ថាជនសង្ស័យ ឈ្មោះអានផនអាយុ៣៥ឆ្នាំមានទីលំនៅភូមិវាលខ្សាច់ ឃុំថាឡាស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង ជាជនសកម្មខាងឆក់ត្រី មិនថាពេលថ្ងៃឬពេលយប់នោះទេ ហើយក៏មិនដែលខ្លាចសមត្ថកិច្ចណាដែរ ។

លោកបន្តថាជនសង្ស័យបាន
និយាយចំអកថា កុំសួរឿងឆក់គិតជាលើកបើសួឆ្នាំទើបត្រូវនេះជាចរឹកព្រហើនកោងកាច ជាមួយនិងច្បាប់ ហើយក្រុមការងារ បានរៀបចំកសាងសំណុំរឿងបញ្ជួនមកមន្ទីរបរិស្ថានហើយដើម្បីអនុវត្តនិតិវិធីបន្ត។

លោក និនពិសីប្រធានក្រុមផ្នែកបរិស្ថាន ប្រចាំតំបន់រាមសារ បានបញ្ជាក់ដែរថាករណីនេះក្នុងនាមមន្ត្រីយុត្តិធម៌និងបញ្ចូនសំណុំរឿងនិងជនសង្ស័យនេះទៅតុលាការនៅថ្ងៃទី២៩ខែធ្នូនេះ ហើយចៅក្រមកំពុងសាកសួបន្ថែម ដើម្បីអនុវត្តច្បាប់ឱ្យសមតាមបទល្មើស ដែលបានប្រព្រឹត្ត ព្រោះអាជ្ញាធរមូលដ្ឋានបានផ្សាព្វផ្សាយច្បាប់ជលផលបានទូលំទូលាយណាស់រួចមកហើយ តែជនសង្ស័យនេះមិនចូលរួមអនុវត្តនោះទេ។

ករណីនេះប្រជាសហគមន៍នេសាទ និងកម្លាំងល្បាតស្នើសុំទៅមន្ត្រីជំនាញនិងស្ថាប័នតុលាការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីការការពារអភិរក្សត្រីមេពូជ ឱ្យកាន់តែមានប្រសិទ្ធភាពឲ្យបានប្រសើរឡើង៕

...

ដោយ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print