អ្នកចាត់ការទូទៅលោក Andoni Iraola បាននិយាយថា ខ្សែបម្រើរបស់ Bournemouth កីឡាករ Hamed Traore នឹងអវត្តមានសម្រាប់ពេលខ្លះ បន្ទាប់ពីឆ្លងជំងឺគ្រុនចាញ់។ កីឡាករអន្តរជាតិកូតឌីវ័រអាយុ២៣ឆ្នាំត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យបន្ទាប់ពីសម្រាកអន្តរជាតិខែវិច្ឆិកា។
គាត់ មិន មាន ឈ្មោះ ក្នុង ក្រុម ជម្រើស ជាតិ កូតឌីវ័រ ទេសម្រាប់ការប្រកួត ពាន រង្វាន់ Africa Cup of Nations ដែល នឹង ចាប់ផ្ដើម នៅ ថ្ងៃ ទី១៣ ខែ មករាខាងមុខនេះ។
លោក Iraola បន្តថា “ប៉ុន្មានសប្តាហ៍កន្លងមកនេះគឺជាស្ថានភាពដ៏លំបាកមួយសម្រាប់គាត់ផ្ទាល់។ យើង ត្រូវ តែ ធ្វើ ឱ្យ ប្រាកដ ថាគាត់ មិន អី ទេ ហើយ គាត់ បាន ជា សះ ស្បើយ វិញ យ៉ាង ត្រឹមត្រូវ”។ ពេលនេះ Traore កំពុងសម្រាកព្យាបាលនៅផ្ទះ ហើយនឹងធ្វើតេស្តបន្ថែមទៀត។ ជំងឺត្រូពិចដែលរីករាលដាលដោយមូស គ្រុនចាញ់មិនឆ្លងទេ រោគសញ្ញាជាធម្មតាលេចឡើងពី៧ទៅ១៨ថ្ងៃបន្ទាប់ពីការឆ្លង។
Traore បានចូលរួមជាមួយ Bournemouth ក្នុងខែមករា ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិបអ៊ីតាលី Sassuolo មុនពេលកិច្ចព្រមព្រៀងអចិន្ត្រៃយ៍ដែលមានតម្លៃប្រហែល២០លានផោនត្រូវបានយល់ព្រមក្នុងរដូវក្តៅ។
គាត់បានបង្ហាញខ្លួនត្រឹមតែ១០ប្រកួតនៅ Premier League ហើយមិនបានលេងឱ្យ Bournemouth ចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា។គាត់បានបង្ហាញខ្លួននៅក្នុងការទទួលជ័យជម្នះរបស់កូតឌីវ័រលើ Seychelles និង Gambia នៅថ្ងៃទី១៧ និងថ្ងៃទី២០ ខែវិច្ឆិការៀងគ្នា។
បច្ចុប្បន្នក្រុម Bournemouth ស្ថិត នៅ លេខ ១២ ក្នុង តារាង នឹង ធ្វើ ដំណើរ ទៅ ជួបក្រុមម្ចាស់ផ្ទះមាន់ខ្នាយមាស Tottenham នៅ ថ្ងៃ អាទិត្យ ទី៣១ ខែធ្នូនេះ៕ (រូបភាព ៖ BBC Sport)