អគ្គីភ័យ​ឆាបឆេះ​ផ្ទះលក់សម្ភារៈអគ្គិសនីយីហោ “សៀមរាបឡាយស៍”​ ផ្អើលសមត្ថកិច្ចក្រុងសៀមរាបទាំងព្រឹក

ចែករំលែក៖

ខេត្តសៀមរាប​៖​ ផ្ទះថ្មពីរលែងដែលជាទីតាំង​លក់បោះដុំ និងរាយ សម្ភារៈអគ្គិសនីយីហោ” សៀមរាបឡាយស៍” ក្រុងសៀមរាប ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ទាំងព្រឹក​បង្កការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ និង​កម្លាំង​សមត្ថកិច្ច​ជំនាញ​ ចុះទៅជួយ​អន្តរាគមន៍​បាញ់ពន្លត់​ ដេីម្បី​ទប់ស្កាត់​កុំឱ្យ​ឆេះរាលដាលដល់ផ្ទះ​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​។

ប្រភពដដែលបន្តថា​ ហេតុការណ៍​គ្រោះថ្នាក់​អគ្គិភ័យ​ខាងលេីនេះ​ បានកេីតឡេីង​តាំងពីម៉ោងជាង០៦ ព្រឹកថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ​២០២៣នេះ រហូតមកដល់ម៉ោង១១ជាងថ្ងៃដដែលនេះ អគ្គិភ័យនៅបន្តឆេះផ្ទះពលរដ្ឋចំនួន២ល្វែងនៅក្រុងសៀមរាប ដោយមន្រ្តីពន្លត់អគ្គីភ័យ បានប្រើប្រាស់ឡានទឹកអស់ប្រហែលជាង ៤០ឡានហើយ។

មន្រ្តី​មូលដ្ឋាន​ បានឱ្យដឹងថា​ ផ្ទះថ្ម០២ល្វែង ដែលត្រូវអគ្គិភ័យឆេះនេះ ជាទីតាំងលក់បោះដុំ និងរាយ សម្ភារៈអគ្គិសនីយីហោ សៀមរាបឡាយស៍ ស្ថិតក្នុងក្រុមទី៣ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ជនរងគ្រោះដែលជាម្ចាស់ផ្ទះ មានឈ្មោះ សាន សុភ័ក្ត្ររស្មី ភេទ ប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់គ្រឿងអគ្គិសនី បោះដុំ និងរាយ។

គួរជម្រាបដែរថា​ សម្រាប់​របាយការណ៍​បឋម បានបញ្ជាក់ថា ផ្ទះថ្ម ០២ល្វែង កម្ពស់ពីរជាន់ ត្រូវបានភ្លើងឆេះអស់ទាំងស្រុង ដោយក្នុងនោះ មានទ្រព្យសម្បត្តិ និងសម្ភារៈគ្រឿងអគ្គិសនី មួយចំនួនធំ ។​ ចំពោះករណីនេះ មិនបណ្តាល​ឱ្យមានអ្នករងរបួស​ ឫគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ៕

...

ដោយ៖កូន​អ្នក​សៀមរាប​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print